Spurs បដិសេធសំណើរបស់ក្លឹបធំអឺរ៉ុបមួយ ដែលមានបំណងយក Alli ទៅលេង
- 2020-10-02 12:29:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs បដិសេធសំណើរបស់ក្លឹបធំអឺរ៉ុបមួយ ដែលមានបំណងយក Alli ទៅលេង
ចន្លោះមិនឃើញ
Tottenham Hotspur បដិសេធសំណើតម្លៃជិត ២លានដុល្លាររបស់ក្លឹបយក្សបារាំង Paris Saint-Germain ក្នុងការយកខ្សែបម្រើអង់គ្លេសកីឡាករ Dele Alli ទៅលេងក្នុងក្របខ័ណ្ឌកីឡាករខ្ចីជើងនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Guardian។
ក្លឹបយក្សមានមូលដ្ឋានរដ្ឋធានីបារាំងមួយនេះ បានដាក់សំណើកាលពីខែមុន តែត្រូវបានអ្នកនៅរាជធានីអង់គ្លេសបដិសេធសំណើភ្លាមៗ។
យ៉ាងណាមិញ មានការសង្កេតពីមជ្ឈដ្ឋានមួយចំនួនឃើញថា កីឡាករជម្រើសជាតិអង់គ្លេសមួយនេះ មិនសូវបានលេងប៉ុន្មានទេក្នុងមួយរយៈចុងក្រោយនេះ។
សារព័ត៌មាន The Guardian យល់ឃើញថា ការបដិសេធសំណើពីរដ្ឋធានីប៉ារីសអាចមកពី អ្នកចាត់ការព័រទុយហ្គាល់ Jose Mourinho ទុកឱកាសឲ្យ Alli បញ្ចេញសមត្ថភាពក្នុងក្លឹបអង់គ្លេសនេះសិន។
Alli រួមរស់ជាមួយ Spurs ៥ឆ្នាំហើយ។ កីឡាករបង្ហាញខ្លួននៅក្លឹបនេះសរុប ២២៥ប្រកួត និងរកបាន ៦៣គ្រាប់៕