ស្រាបៀរ ប្ល៊ែកផេនធ័រ បំបែកកំណត់ត្រាថ្មី ដោយឈ្នះមេដាយគុណភាពពិភពលោកឆ្នាំ 2020

  • 2020-10-27 09:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាកិត្តិយសដ៏អស្ចារ្យ និងមោទនភាពថ្មី ដែលកំពូលស្រាបៀរស្តោតទឹកខ្មៅ ប្ល៊ែកផេនធ័រ បានឈ្នះមេដាយមាសឆ្នាំ 2020 ពីស្ថាប័នកំពូល Monde Selection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាកន្លែងត្រូវបានឆ្លងកាត់ការ វាយតម្លៃជាច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញស្រាបៀរអន្តរជាតិ។

ស្រាបៀរ ប្ល៊ែកផេនធ័រ ជាស្រាបៀរស្តោតដ៏ល្អឥតខ្ចោះ ដែលមាននៅលើទីផ្សារតាំងពីឆ្នាំ 2004 ត្រូវបានផលិតដោយប្រើស្រូវសាលីខ្មៅ និងផ្កាហុបល្អបំផុត។ ប្ល៊ែកផេនធ័រ ស័ក្តិសមជាស្រាបៀរទឹកខ្មៅ ដែលមានក្លិនឈ្ងុយឈ្ងប់ពីស្រូវសាលីខ្មៅ លាយឡំនឹងក្លិនកាហ្វេ ឬសូកូឡា ដែលផ្តល់នូវបទពិសោធន៍ឈ្ងុយឆ្ងាញ់ ខ្លាំង ប្លែកបែបស្រទន់ឆ្ងាញ់ស្រួលពិសា។ បន្ថែមពីនេះ ស្រាបៀរ ប្ល៊ែកផេនធ័រ មានជាតិអាកុលខ្ពស់ 8% ដែលអស្ចារ្យបំផុតសម្រាប់អ្នកដែលចង់ស្វែងរកនូវបទពិសោធន៍ថ្មី ឬខុសប្លែកគេនៃការពិសាស្រាបៀរ។

យោងតាមលោក Alexander Belkin ដែលជាប្រធានជាន់ខ្ពស់ផ្នែកស្រាបៀរ បានមានប្រសាសន៍ឲ្យដឹងថា “យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលស្រាបៀរ ប្ល៊ែកផេនធ័រ ទទួលស្គាល់គុណភាពពិភពលោកពីស្ថាប័នកំពូល Monde Selection ជាមួយវិញ្ញាបនប័ត្រមេដាយមាសទទួលស្គាល់។” គាត់បានបន្ថែមទៀតថា “ការទទួលស្គាល់ជាសកលនេះឆ្លុះបញ្ចាំងពីស្តង់ដារប្រកបដោយឧត្តមភាពដែលយើងបានកំណត់ក្នុងចក្ខុវិស័យរបស់យើង ដើម្បីផ្តល់ឲ្យអតិថិជននូវស្រាបៀរលំដាប់ពិភពលោកយ៉ាងពិតប្រាកដ។”

សម្រាប់ឆ្នាំ 2020 នេះ ស្រាបៀរស្តោត ប្ល៊ែកផេនធ័រ មិនត្រឹមតែបានឈ្នះមេដាយគុណភាពពិភពលោកប៉ុណ្ណោះទេ ថែមទាំងផ្តល់មហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរបស់ខ្លួន។ រីករាយពិសាស្រាបៀរ ប្ល៊ែកផេនធ័រ នៅថ្ងៃនេះ ជាមួយឱកាស ឈ្នះមហារង្វាន់ជាច្រើនដូចជា រថយន្តភីកអាប់ Mazda BT-50 Pick-Up ស៊េរីឆ្នាំ 2020 ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ 2020 ទូរស័ព្ទ iPhone 11 Pro ទឹកប្រាក់សុទ្ធ 2,000,000 រៀល 100,000 រៀល 10,000 រៀល 5,000 រៀល និងរង្វាន់ស្រាបៀរ ប្ល៊ែកផេនធ័ររាប់លាន កំប៉ុង។

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ

អត្ថបទ៖ Sponsor