គ្រូ​អាល្លឺម៉ង់ ​បាន​ត្រឹម​គ្រវី​ក្បាល​មិន​ដឹង​កូន​ក្រុម​កើត​អី ​ទើប​លេង​អន់​យ៉ាង​នេះ​

  • 2020-11-18 02:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អាល្លឺម៉ង់ បាន​បរាជ័យ​ធ្ងន់​ក​តែ​ម្ដង ​ក្រោម​ថ្វី​ជើង​ក្រុម​អេស្ប៉ាញ​នៅ​យប់មិញ​នេះ ​ក្នុង​លទ្ធផល ៦-០ ​ពាន​រង្វាន់ UEFA Nations League។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​តាំង​ពី​កែ​បាល់​ភ្លាម ​ក្រុម​អេស្ប៉ាញ​ដែល​ជា​ម្ចាស់​ផ្ទះ​សម្រុក​មិន​សម្រាក​នោះ​ទេ ​រហូត​មាន​គ្រាប់​បាល់​បន្ដ​បន្ទាប់។ ខណៈ​ដែល​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់​វិញ ​ហាក់​ដូចជា​មិន​មាន​សាច់​បាល់​លេង​ឡើយ ​ហើយ​ពិបាក​មែនទែន​ក្នុង​ការ​បង្កើត​ឱកាស​ស៊ុត​លើ​ក្រុម​អេស្ប៉ាញ។

ចំពោះ​ការ​លេង​របស់​អាល្លឺម៉ង់​នេះ លោក ​Joachim Low ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​ពិត​ជា​មិន​យល់​ថា​មាន​អ្វី​កើត​ឡើង​សម្រាប់​ក្រុម​របស់​យើង​ឡើយ។ យើង​ពិបាក​ក្នុង​ការ​បង្កើត​ឱកាស​មែនទែន ​ហើយ​យើង​ក៏​មិន​អាច​ប្រជែង​ឈ្នះ​កីឡាករ​អេស្ប៉ាញ​មួយ​ទល់​នឹង​មួយ​ផង​ដែរ។ នេះ​ជា​ថ្ងៃ Black Day ​របស់​យើង ​និង​ពិបាក​ក្នុង​ការ​បំភ្លេច​ណាស់”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ