Jose ថា Spurs ពេលនេះ មិនខ្លាចក្រុមណាទាំងអស់
- 2020-11-29 03:56:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ថា Spurs ពេលនេះ មិនខ្លាចក្រុមណាទាំងអស់
ចន្លោះមិនឃើញ
ក្រុម Spurs របស់លោក Jose Mourinho កំពុងស្ថិតនៅចំណាត់ថ្នាក់លើក្រុម Chelsea ២ពិន្ទុ មុនពេលពួកគេត្រូវប៉ះគ្នានៅម៉ោង១១:៣០នាទីយប់នេះ ពានរង្វាន់ English Premier League ។
មុនការប្រកួតនេះចាប់ផ្ដើម លោក Jose Mourinho បានបោះសម្ដីទៅកាន់ក្រុម Chelsea ថាក្រុមរបស់លោកនៅពេលនេះ គឺមិនខ្លាចនរណានោះទេ។ ពាក្យថាខ្លាច មិនគួរប្រើប្រាស់នាពេលនេះឡើយ ដោយគួរតែជំនួសដោយពាក្យថាគោរពដៃគូវិញទើបត្រូវ។ មួយវិញទៀត សួរថា Spurs ខ្លាចក៏មិនមែនជារឿងត្រឹមត្រូវដែរ ផ្ទុយទៅវិញគួរតែសួរទៅខាង Chelsea តើខ្លាច Spurs អត់ ទើបត្រូវជាង។
រំលឹកថាលោក Jose ក៏ធ្លាប់អះអាងដែរថាក្រុមរបស់លោក Lampard ទេ ដែលកំពុងមានសម្ពាធសម្រាប់ការប្រកួតនេះ ក៏ដូចជាលទ្ធផលចប់រដូវកាលតែម្ដង ព្រោះពួកគេបានចំណាយប្រាក់ជាច្រើនលើការទិញដូរកីឡាករ។ ប្រសិនបើមិនបានពានរង្វាន់ទេ នោះអាចនឹងពិបាកសម្រាប់ក្រុមតោខៀវហើយ៕