ក្រសួងប្រកាសឲ្យ​អ្នកប៉ះពាល់ផ្ទាល់បុគ្គល ២នាក់នេះ ទៅធ្វើតេស្តកូវីដជាបន្ទាន់ ទោះគ្មានរោគសញ្ញាក៏ដោយ!

  • 2020-12-05 09:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គល ២រូប ឈ្មោះ ឆែម សូនីតា ភេទស្រី អាយុ ៣០ឆ្នាំ និងឈ្មោះ តាំង សេវិនអាប់ ភេទប្រុស អាយុ ៤២ឆ្នាំ ទៅធ្វើតេស្តកូវីដ-១៩ បើទោះបីជាមាន ឬគ្មានរោគសញ្ញា ក៏ដោយ។ ក្រសួង​បានបញ្ជាក់ថា បុគ្គលទាំង២រូបនោះ ជាករណីឆ្លង​​ដំបូងគេ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឆ្លង​បន្ត​ពី​ករណីនាំចូលពីក្រៅប្រទេស។

ការអំពាវនាវនេះ គឺដើម្បីទប់ស្កាត់ ការឆ្លងក្នុងទ្រង់ទ្រាយធំ។ ដូច្នេះ​សូមអ្នកប៉ះពាល់ផ្ទាល់​ជាមួយបុគ្គល​ ២រូបខាង​លើ គិតចាប់ពីថ្ងៃ ទី១៤ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវ​ទៅ​ធ្វើតេស្ត។

សូមអាន​សេចក្តីប្រកាសទាំងស្រុង​ របស់ក្រសួងសុខាភិបាល ខាងក្រោមនេះ

អត្ថបទ ៖ Art

អត្ថបទពេញនិយម
បិទ