ក្ដៅ​ៗ! ​អ្នក​ទៅហាង Zando សាខាបឹងកេងកង ​ចាប់​ពី​ព្រលប់​ថ្ងៃ​២៧ វិច្ឆិកា ក្រសួង​ឱ្យ​ទៅ​ធ្វើ​តេស្ដ​កូវីដ​១៩

  • 2020-12-05 12:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល ​បាន​បញ្ជាក់​ថា​អ្នក​ដែល​បាន​ទៅ​ហាង Zando ​សាខា​បឹង​កេងកង ​ចាប់​ពី​ម៉ោង​៥​ល្ងាច​ទៅ​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២០ ​សូម​ទៅ​ធ្វើ​តេស្ដ​រក​មេរោគ​កូវីដ​១៩​ទាំង​អស់​គ្នា។

​ការ​បញ្ជាក់​បែប​នេះ គឺ​ក្រោយ​ពី​ស្រាវជ្រាវ​ឃើញ​ថា​បងប្អូន​បង្កើត​ដែល​ឆ្លង​កូវីដ​១៩ ធ្វើ​ការ​នៅ​ធនាគារ​កាថេ ​និង​ធនាគារ​ចិន ​ធ្លាប់​បាន​ទៅ​ទិញ​ឥវ៉ាន់​នៅ​ហាង​មួយ​នេះ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧​កន្លង​ទៅ។ ដើម្បី​តាមដាន​ឱ្យ​បាន​ល្អិតល្អន់ ដូច្នេះ​អ្នក​ដែល​បាន​ទៅ​ហាង​នេះ​អំឡុង​ពេល​ជាមួយ​គ្នា សូម​ទៅ​ធ្វើ​តេស្ដ​ទាំង​អស់​គ្នា ឬ​អាច​នៅ​ដោយ​ឡែក​សិន។

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម