សម្តេចតេជោក្លាយជា «នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥» ពេលណា

  • 2020-12-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន ទទួលបានឋានន្តរសក្តិជា «នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥»ពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩។

ឋានន្តរសក្តិ ឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នេះគឺជា​ឋានៈ​ខ្ពស់​បំផុត​ក្នុង​កង​ទ័ព​ប្រទេស​កម្ពុជា។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពលខេមរភូមិន្ទ ជូនសម្តេចតេជោ ហ៊ុន សែន ដោយទ្រង់យល់ សម្តេចតេជោ ហ៊ុន សែន ជា មគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំ ប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារ លទ្ធិប្រជាធិបតេយ្យ និង មានកិច្ចសហប្រតិបត្តិ ការអន្តរជាតិល្អ ព្រមទាំង រក្សា និងការពារ បាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី តាមទស្សនវិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ អោយមាន ការរីកចំរើន ព្រមទាំងមានស្វាមីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាព រាជានិយម នៃ ព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖samdechhunsen.gov.kh

អត្ថបទថ្មី