បុរសម្នាក់ចែករំលែកបទពិសោធន៍ កាត់បន្ថយភ្នែកម្ញូប យ៉ាងមានប្រសិទ្ធភាព

  • 2021-01-11 06:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការស៊ែរតៗគ្នាជាច្រើន ទាក់ទងទៅនឹង បទពិសោធន៍ របស់ប្អូនប្រុសម្នាក់ ដែលគាត់បានធ្វើរយៈពេល៣ខែ ដោយការញាំការរ៉ុត ជាមួយដំឡូងឈាមមាន់ ដែលធ្វើឲ្យភ្នែករបស់គាត់ គ្រាន់បើជាងមុនឆ្ងាយ រហូតដល់ ៦៥០ដឺក្រេ ដែលកាលពីមុន ភ្នែករបស់គាត់ ឡើងដល់ ១០៧៥ដឺក្រេ ទាំងសងខាង ។

ប្អូនប្រុស Teng Yothy Korn បានបង្ហោះចែករំលែកពីបទពិសោធន៍របស់ខ្លួនថា​ «សួស្ដីអ្នកទាំងអស់គ្នាខ្ញុំចង់ចែករំលែកបន្តិចទាក់ទងជាមួយនឹងរឿងភ្នែកម្ញ៉ូបរបស់ខ្ញុំ។ភ្នែកខ្ញុំការមុនឡើងដល់ទៅ 1075ដឺក្រេ សងខាង បន្ទាប់មកខ្ញុំបានញ៉ាំ ការ៉ុត ជាមួយនឹង ដំឡូងឈាមមាន់ ( beetroot + caroot) រយៈពេល 3 ខែ កិនចូលគ្នា ឬកៀបយកទឹកញ៉ាំរាល់ព្រឹក។ហើយពេលដែលខ្ញុំពាក់វ៉ែនតាចាស់របស់ខ្ញុំ មានអារម្មណ៍ចេះទៅវិលវល់ ដល់ពេលថ្ងៃនេះខ្ញុំពិនិត្យភ្នែកម្ដងទៀត ដល់ទៅ3កន្លែងវានៅសល់តែទៅ 650ដឺក្រេ សងខាង តែប៉ុណ្ណោះ។ វាជារឿងមួយដែលនឹកស្មានមិនដល់»។

យុវជន Teng Yothy Korn បានប្រាប់ Sabay ថា កាលដើមឡើយប្អូនប្រុស មានបញ្ហាភ្នែកប្រាកដមែន ហើយប្អូនតែងតែពាក់ លែន ដើម្បីជំនួយដល់ភ្នែក តែក្រោយមក ប្អូនបានដកបទពិសោធន៍តាមរយះYoutube ដែលមានឈ្មោះថា «Drink Carrot mixed beetroot Juice for surprising benefits» ដែលរៀបរាប់ពីអត្ថប្រយោជន៍ផ្លែការ៉ុត ជំនួយដល់រាងកាយនិងភ្នែកផងដែរ ។ ប្អូនក៏បានធ្វើតាមការណែនាំរបស់អ្នកជំនាញនោះ អស់រយះពេល៣ខែ កន្លងមក។ ស្រាប់តែកាលពីម្សឹលមិញនេះ ប្អូនបានទៅពេទ្យភ្នែកវែនតា ដើម្បីវាស់ភ្នែកម្តងទៀត ស្រាប់តែប្អូនសឹងតែមិនគួរឲ្យជឿ ដោយបានថយចុះពិតមែនមកនៅត្រឹមតែ ៦៥០ដឺក្រេ ។

យុវជនរូបនេះបន្ដទៀតថា រយៈពេល៣ខែនេះ វាជាភាពជាក់ស្តែងរបស់ប្អូន ដែលបានអនុវត្តន៍វា ដោយព្យាយាមហូប ហើយគេងអោយបានគ្រប់គ្រាន់ រក្សាសុខភាពឲ្យបានល្អជាប្រចាំ មិនសូវគិតច្រើន ហើយចំពោះស្បែកវិញក៏ភ្លឺថ្លាទៅតាមហ្នឹងដែរ។ ប៉ុន្តែបើយើងញាំវា ក៏ត្រូវមានកម្រិតរបស់វាដែរ មិនអាចញាំវារហូតបាននោះទេ។

យ៉ាងណាក្ដីនេះគឺជាការចែករំលែកបទពិសោធន៍ជាក់ស្ដែងរបស់យុវវ័យដែលធ្លាប់មានភ្នែកម្ញូបខ្លាំង មកជាខ្សោយ តាមវិធី ដែលបានរៀនសូត្រ តាម YouTube ហើយកត្តាទាំងនេះ​Sabay នឹងព្យាយាមបញ្ជាក់បន្ថែមពីអ្នកជំនាញភ្នែក ដើម្បីពន្យល់លើបញ្ហាខាងលើបន្ថែម អំពីប្រសិទ្ធភាព នៃការហូបផ្លែការ៉ុត ធ្វើឲ្យភ្នែកម្ញូបខ្លាំង ធ្លាក់មកខ្សោយ៕

អត្ថបទ៖ Tep Sovannmoly

បិទ