ពិធី​ករ​ប្រដាល់​ លោក​ ហេរ៉ូ​ បង្ហាញ​អារម្មណ៍​ពិត​នឹក​អ្នក​ប្រដាល់​ នឹក​អ្នក​គាំទ្រ​ នឹក​យាយ​ម៉ាប់​...

  • 2021-01-13 03:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​ផ្នែក​សិល្បៈ​ និង​ផ្នែក​កីឡា​ប្រដាល់​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ លោក​ ហេរ៉ូ​ ថា​អារម្មណ៍​ពិត​របស់​លោក​គឺ​នៅ​តែ​នឹក​រលឹក​សង្វៀន​ប្រដាល់​ នឹករលឹក​កីឡា​ករ​ យាយ​ម៉ាប់​ ហើយ​បើ​មាន​ឱកាស​ណា​មួយ​ជួប​គ្នា​ទៀត។​

លោក ហេរ៉ូ

លោក​ ហេរ៉ូ​ បាន​ឲ្យ​ដឹង​ថា​ អារម្មណ៍​ពិត​នោះ​គឺ​លោក​នៅ​តែ​នឹក​ណាស់​អ្នក​ប្រដាល់​គុន​ខ្មែរ​ អ្នក​រាល់​គ្នា​ក្នុង​វិស័យ​នេះ​ជា​ពិសេស​ក្រុមការងារ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​តែ​ម្ដង។​ ដោយ​សារ​តែ​ខាង​ប្រដាល់​នៅ​សង្វៀន​ដែល​ធ្លាប់​ធ្វើ​នោះ​គេ​បិទ​ទៅ​ ប៉ុន្តែ​លោក​ផ្ទាល់​នៅ​តែ​ស្រឡាញ់​ និង​ចង់​ចូល​បម្រើ​អារម្មណ៍​ទស្សនិកជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​ខ្លួន​វិញ​ផង​ដែរ។​ បើ​មាន​ខាង​ស្ថានីយ​ទូរទស្សន៍​ណា​ហៅ​លោក​ទៅ​និយាយ​គឺ​លោក​ស្វាគមន៍​ជា​និច្ច​ដើម្បី​បាន​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​។​

ឌីម៉ា ប្រកួតនៅអាស៊ីអាគ្នេយ៍

ពិធី​ករ​ដែល​មាន​ថ្វីមាត់​ខាង​លើ​នេះ​ ក៏​បាន​ផ្ដាំផ្ញើ​សុខទុក្ខ​តាម​រយៈ​វីដេអូ​មួយ​នេះ​ដល់​អ្នក​គាំទ្រ​ប្រដាល់​ទាំង​អស់​ និង​កីឡាករ​គ្រូៗ​ អាជ្ញាកណ្ដាល​ផង​ដែរ។​ ជា​ពិសេស​មួយ​ទៀត​គឺ​យាយ​ម៉ាប់​ដែល​ជា​អ្នក​តាមដាន​ប្រដាល់​យ៉ាង​សកម្ម។​

អ្នកគាំទ្រនៅអាស៊ីអាគ្នេយ៍

រំលឹក​ដែរ​ថា​ លោក​ ហេរ៉ូ​ ជា​អតីត​ពិធី​ករ​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ និង​ជា​ពិធី​ករកាន់​ខាង​ប្រដាល់​ផង​ដែរ​នៅ​ទី​នោះ។​ ដោយ​សារ​តែ​ឥលូវ​នេះ​សង្វៀន​អាស៊ីអាគ្នេយ៍​បាន​បិទ​ការ​ប្រកួត​របស់​ខ្លួន​ហើយ​នោះ​ក៏​ធ្វើ​ឲ្យ​លោក​ ហេរ៉ូ​ បាត់​មុខ​ពិធី​កម្មវិធី​ប្រដាល់​ប្រហែល​១ឆ្នាំ​ផង​ដែរ​រហូត​ដល់​ពេល​នេះ៕​

យាយម៉ាប់

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម