អ្នកលេងដៃប៉ះអ្នកលេងដៃហើយ អេលីត សាន់ និង ម៉ឺន មេឃា សប្ដាហ៍នេះ
- 2021-01-13 08:37:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងដៃប៉ះអ្នកលេងដៃហើយ អេលីត សាន់ និង ម៉ឺន មេឃា សប្ដាហ៍នេះ
ចន្លោះមិនឃើញ
អ្នកប្រដាល់ប្រចាំក្លឹបនាយដ្ឋានអង្គរក្ស អេលីត សាន់ ដែលល្បីចូលចិត្តលេងកណ្ដាប់ដៃ ឥលូវសប្ដាហ៍នេះបានប៉ះកីឡាករលេងដៃ ម៉ឺន មេឃា នៅសង្វៀន CNC។
នេះបើតាមការបង្ហោះលើផេក CNC Boxing ថ្ងៃនេះគឺបានបញ្ជាក់ហើយពីការប៉ះគ្នារវាងជើងខ្លាំងទាំងពីរ អេលីត សាន់ និង ម៉ឺន មេឃា នៅថ្ងៃអាទិត្យ។ គេឃើញមានផេកផ្សេងៗបានបង្ហោះ និងលើកពីការដឺដងដាក់គ្នាមុនការប្រកួតមកផងដែរ ដោយមានភាគីម្ខាងសុំឲ្យថយពេក បើអាចចង់ប្ដូរដៃគ្នាផងដែរ។
គូនេះក៏មានការចាប់អារម្មណ៍ខ្លាំងដែរដោយសារតែមួយរយៈពេលចុងក្រោយនេះ អេលីត សាន់ ហាក់ស្រេកឃ្លាន និងជ័យជម្នះតែម្ដងជាពិសេសពេលដែលក្លឹបរបស់ខ្លួនបានប្ដូរទៅជាក្លឹបនាយដ្ឋានអង្គរក្ស។ មេឃា ធ្លាប់បានទម្លាក់សិស្សរួមក្លឹបរបស់ អេលីត សាន់ ក្នុងកម្មវិធីខ្សែក្រវាត់ថ្មីៗនេះផង ទើបមានការចង់សងសឹក ឬប៉ះជាមួយកីឡាកររូបនេះជាខ្លាំង។
បញ្ជាក់ដែរថា ការប្រកួតរវាង អេលីត សាន់ និង ម៉ឺន មេឃា នេះនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ នេះនៅសង្វៀន CNC។ ការប្រកួតចាប់ផ្ដើមពីម៉ោង ២កន្លះតទៅ៕