ប្រុសៗ ចូលចិត្តទទួលទានស្រា ប្រឈមជំងឺ១ ដែលធ្វើអោយដើរលែងបាន

  • 2021-01-14 04:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសេពគ្រឿងស្រវឹងលើសកម្រិត ធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ ដែលអាចធ្វើអោយមានបញ្ហាដល់ចលនានៃការដើរ ដែលភាគច្រើនគេសង្កេតឃើញថាកើតលើបុរសដែលមានវ័យចាប់ពី៤០ឆ្នាំឡើង។

ជំងឺរលាកសរសៃដៃជើង ជាជំងឺដែលបណ្តាលមកពីគ្រឿងស្រវឹង ហើយមានរោគសញ្ញាដូចខាងក្រោម ៖ ភាពចុករោយសាច់ដុំ/រមួលក្រពើ, ចុះខ្សោយនៃរាងកាយ / អស់កំលាំង, ភាពស្ពឹក ស្រពន់ដៃជើង , ចាក់ឈីបៗ ដូចស្រមោច វារ, ក្តៅក្រហាយបាតដៃ បាតជើង, ភាពចុះថយទំហំ រឺស្វិតសាច់ដុំ។

ក្នុងករណីអ្នកមានបញ្ហាទាំងនេះ សូមប្រញាប់ស្វែងរកសេវាព្យាបាលអោយបានទាន់ពេលវេលា ៕

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

អត្ថបទថ្មី