តម្លៃ​​នៃ​ការ​ផ្ទេរ​ចេញ​របស់​កីឡាករ​បរទេស​ល្បី​ៗ​​ ៤ រូប​នេះ​មក​កាន់​កម្ពុជា​សុទ្ធតែ...

  • 2021-01-20 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​មក​ដល់​ពេល​នេះ​ក្លឹប​បាល់ទាត់​មួយ​ចំនួន​បាន​ប្រកាស​ជា​ផ្លូវ​ការ​រួច​ហើយ​ ពី​ការ​នាំ​ចូល​កីឡាករ​បរទេស​ល្អ​ៗ ដែល​សុទ្ធតែ​ធ្លាប់​​មាន​បទ​ពិសោធ​ជោគជាំ​នៅ​លីគ​អឺរ៉ុប។ ​យ៉ាង​ណា​​ប្រិយមិត្ត​ក៏​មិន​ទាន់​ដឹង​​ដែរ​ថា កីឡាករ​ទាំង​នោះ​មក​កាន់​កម្ពុជា​​​ក្នុង​តម្លៃ​ផ្ទេរ​ចេញ​ប៉ុន្មាន ?

១-​ Paddy Barrett ៖ ខ្សែ​ការពារ​រូប​នេះ មុន​មក​កាន់​កម្ពុជា​បាន​ផុត​កុង​​​ត្រា​ជា​មួយ​ក្លឹប​ចាស់ Indy Eleven រួច​​ទៅ​ហើយ ដូច្នេះ​​តម្លៃ​នៃ​ការ​ផ្ទេរ​ចេញ​​គឺ​ Free Transfer ​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ transfermarkt.com ។ ដោយ​ឡែក​សម្រាប់​ប្រាក់​ខែ​ក្នុង​ក្លឹប​ ស្វាយរៀង​ វិញ​គឺ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​កីឡាករ​រូប​នេះ​ធ្លាប់​​មាន​ប្រាក់​ខែ ៥២៦,៧៦៩ ដុល្លារ កាល​លេង​នៅ​លីគ​កំពូល​អាមេរិក​គឺ​ក្លឹប FC Cincinnati កាល​ឆ្នាំ​២០១៨ ។

២- Marcus Haber ៖​ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​ត្រូវ​បាន​ transfermarkt.com ​ចុះ​ផ្សាយ​ថា​ Free Transfer ផង​ដែរ ដោយសារ​ផុត​កុង​ត្រា​ជា​មួយ​ក្លឹប​ចាស់ Cavalry FC ។ បើ​និយាយ​ពី​ប្រាក់​ខែ​វិញ​ សម្រាប់​ការ​មក​កាន់​វិសាខា​គឺ​មិន​ត្រូវ​បាន​ឲ្យ​ដឹង​ដូច​គ្នា ប៉ុន្តែ​គេ​ធ្លាប់​មាន​ចំណូល ៥ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​រដូវ​កាល​​២០១៨ ដែល​ពេលនោះ​លេង​ឲ្យ​​ក្លឹប Falkirk ​លីគកំពូល​នៃ​​ប្រទេស​កាណាដា​ ។

៣-​ Maksim Taleyko ៖ ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់ Tiger នេះ​វិញ​គឺ​ត្រូវ​បាន​គេ​ដឹង​ថា ផុត​កុង​ត្រា​ជា​មួយ​ក្លឹប​ចាស់ Smorgon (លីគលំដាប់ទី២ បេឡារូស)ដូច​គ្នា ហើយ​តម្លៃ​នៃ​ការ​ផ្ទេរ​មក​កាន់ Tiger គឺ​ Free Transfer ។ ប៉ុន្តែ​សម្រាប់​ប្រាក់​ខែ​វិញ​គឺ​មិន​ត្រូវ​បាន​ក្លឹប​របស់​កម្ពុជា​ទម្លាយ​ឲ្យ​ដឹង​ឡើយ

៤- Miguel Ángel Junco Martínez ឬ Mika ៖ ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ឆ្នាំ​រូប​នេះ​គឺ​បាន​ផុត​កុង​ត្រា​ជាមួយ​ក្លឹប​ចាស់ KTP ​សម្រាប់​រដូវ​កាល​២០២០ រួច​ហើយ​មុន​មក​កាន់​ទឹក​ដី​ស្វយរៀង។ យ៉ាង​ណា​តម្លៃ​នៃ​ការ​ផ្ទេរ​ចេញ​ក្នុង​ការ​ផុត​កុង​ត្រា​បែប​នេះ​គឺ Free Transfer ។ ប៉ុន្តែ​សម្រាប់​កីឡាករ​រូប​នេះ​មាន​សក្ដានុពល​ក្នុង​តំបន់​ប្រយុទ្ធ​ខ្លាំង​ ដោយ​សារ​គេ​​បង្ហាញ​​ខ្លួន​នៅ KTP នៃ​លីគ​ទី​២ ហ្វាំងឡង់ តែ​ ១៦​ ប្រកួត​រក​បាន ១១ គ្រាប់​ទៅ​ហើយ។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

បិទ