ភ្ញាក់​ផ្អើល! ជ័យលាភីលេខ២ លី យ៉ាកា ប្រកាស​មិនទទួលតំណែងទៅប្រកួតបន្តនៅ​បរទេសដោយសាបញ្ហាធំមួយ

  • 2021-01-20 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា លី យ៉ាកា Miss Grand Cambodia ជ័យលាភីលេខ២ First Runner up បាន​ប្រកាស​មិនទទួលតំណែងទៅបន្ដការប្រលងនៅក្រៅប្រទេសដោយសារតែ ជ័យលាភីលេខ២រូបនេះមានបញ្ហាជាក់លាក់មួយ។

បវរកញ្ញា លីយ៉ាកា បង្ហោះសារៀបរាប់មិនទទួលតំណែងទៅប្រកួតបន្តនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយកញ្ញាបានបញ្ចាក់ យ៉ាងច្បាស់អំពីហេតុផលដែលហេតុនាំឱ្យកញ្ញាមិនអាចទៅប្រកួតបានដោយសារតែសុខភាពមិនល្អ។ "នាងខ្ញុំមានមូលហេតុច្បាស់លាស់ដែលមិនបានទទួលដំណែងទៅបន្តការប្រលងនៅប្រទេសក្រៅវដោយសារនាងខ្ញុំមានបញ្ហាសុខភាពមិនអំណោយផល"។ តារាម៉ូដែលរូបនេះក៏បានបន្ថែមដែរថា បញ្ហានេះរូបនាងផ្ទាល់ក៏បានជម្រាបជាដំណឹងទៅកាន់ក្រុមហ៊ុនរួចរាល់ ហើយភាគីខាងក្រុមហ៊ុនក៏បានជ្រាប និងបានឃើញការពិតជាក់ស្ដែងហើយដែរ។

បន្ទាប់ពីមានបញ្ហាផ្ទុះពេញបណ្ដាញសង្គមរវាង សេង រដ្ឋា ជយលាភីលេខ១ ជាមួយអ្នកគ្រប់គ្រងកម្មវិធី ដែល​អាច​ឈានទៅ​ដល់​ការ​ដកតំណែងពី​បេក្ខនារី​ថែម​ទៀតនោះ ស្រាប់តែរសៀល​នេះ មាន​រឿង​ថ្មី​នេះ​ទៀត​តែ​ម្ដង ក្នុង​នោះ​កញ្ញា លី យ៉ាកា ជយលាភីលេខ២ Miss Grand Cambodia 2020 ក៏​បាន​ប្រកាស​មិនទទួលបន្តតំណែងទៅប្រកួតបន្ត។ ហេតុផល​ចំពោះ​ការ​បដិសេធន៍នេះ ដោយសារស្រី​ស្អាត​មាន​បញ្ហាសុខភាពមិនអំណាយផល។

ជុំវិញ​បញ្ហា​សុខភាព​នេះ លី យ៉ាកា ត្រូវ​បាន​គេ​ដឹង​ថា នាង​មានបញ្ហាសុខភាពមិន​ល្អ​មែន ដោយ​សារ​តែ​មុន​នេះ នាង​ត្រូវ​បាន​គេ​ឃើញ​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​ម្ដង​រួច​មក​ហើយ កាល​ពិ​ប្រមាណ ២​ខែមុន៕

អត្ថបទ៖ Pav Sreypich

បិទ