ប្លែក! អ្នកចាំទីរបស់ Eibar ទាត់ចូលទល់នឹងក្រុម Atletico Madrid កាលពីយប់មិញ
- 2021-01-22 02:16:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! អ្នកចាំទីរបស់ Eibar ទាត់ចូលទល់នឹងក្រុម Atletico Madrid កាលពីយប់មិញ
ចន្លោះមិនឃើញ
អ្នកចាំទី Marko Dmitrovic របស់ Eibar រកបានមួយគ្រាប់ទល់នឹង Atletico Madrid កាលពីយប់មិញ ប៉ុន្តែមិនអាចជួយក្រុមបានឡើង បានត្រឹមបរាជ័យ ១-២ ប៉ុណ្ណោះ។
Dmitrovic ទទួលបានភារកិច្ចទាត់ប៉េណាល់ទីជាលើកដំបូងរបស់គេក្នុងក្លឹប ហើយអាចរកគ្រាប់បាល់បានយ៉ាងល្អ។ យ៉ាងខ្សែប្រយុទ្ធ Luiz Suarez ព្យាយាមរកបាន២គ្រាប់សងវិញផ្ទួនៗ គ្រប់គ្រាន់ជួយ Atletico ទទួលជ័យជម្នះ។
៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យ Atletico Madrid បន្តឈរកំពូលតារាង La Liga ដាច់៧ពិន្ទុពីក្រុមលេខពីរ Real Madrid និង១០ពិន្ទុពី Barcelona។ ក្រោយរកបាន២គ្រាប់យប់មិញ Suarez ក៏បានហក់ទៅឈរលេខមួយជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៅរដូវកាលនេះមាន ១១គ្រាប់ស្មើគ្នាជាមួយ Lionel Messi៕