មើលវីដេអូ Klopp ​ដេញ​ឈ្លោះ​ជាមួយ​គ្រូ Burnley ​ដល់​ផ្លូវ​ក្រោម​ដី​ ព្រោះរឿងនេះ

  • 2021-01-22 02:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​ជជែក​តឹង​សរសៃ​ក​ជាមួយ​លោក Sean Dyche ​ក្រោយ​ពី​ចប់​តង់​ទី​១​នៃ​ការ​ប្រកួត​រវាង​ក្រុម Liverpool ​ជាមួយ Burnley ​នៅ​យប់មិញ​នេះ​។

​រឿង​កើត​ឡើង​នេះ ​បណ្ដាល​មក​ពី​កីឡាករ Ashley Barnes ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កីឡាករ Fabinho ​រហូត​ដល់​ចប់​តង់​ទី​១​នោះ ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​កីឡាករ​ក្រុម​ទាំង​ពីរ​ថែម​ទៀត​ផង។ ​មិន​ត្រឹម​តែ​មាន​ការ​ប៉ះ​ទង្គិច​ក្នុង​ទីលាន​ទេ ​អ្នក​ចាត់ការ​ក្រុម​ទាំង​ពីរ Klopp ​និង Sean ​ក៏​បាន​ប៉ះ​សម្ដី​គ្នា​ធ្ងន់ៗ​ផង​ដែរ ដោយ​កាន់ជើងកីឡាករក្រុមរៀងខ្លួន។ ​រហូត​​ដល់ Sean ​ដើរ​ចូល​ក្នុង​ផ្លូវ​ក្រោម​ដី​ទៅ​ហើយ ក៏​លោក Klopp ​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​ក​ទៀត​ដែរ។

​រំលឹក​ថា​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Burnley ​បាន​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​៦៨​ប្រកួត​ក្នុង​ដី​របស់​ក្រុម Liverpool ​ទៅ​ហើយ ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០។ ​មួយ​វិញ​ទៀត ​បរាជ័យ​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​ចាញ់​ពិន្ទុ​ក្រុម​លេខ​១ Man Utd ​ដល់​៦​ពិន្ទុ​ទៅ​ហើយ​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទពេញនិយម
បិទ