ចេញហើយ! Suzuki Satria ឆ្នាំ២០២១ កម្លាំង១៥០សេសេ រាងស្ព័រជាងមុន នេះតម្លៃវា!

  • 2021-01-22 04:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Suzuki បានប្រកាសចេញម៉ូតូ Satria ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលវាទទួលបានការឌីហ្សាញតែមថ្មី មើលទៅកាន់តែទាន់សម័យ និងស្ព័រជាងមុន។

ក្រុមហ៊ុន Suzuki Vietnam ផ្តល់ជម្រើសម៉ូតូ Satria ឆ្នាំ២០២១ ចំនួន ៣ ពណ៌ គឺ ក្រហម-ខ្មៅ, ខៀវ-ខ្មៅ និង ស-ក្រហម-ខ្មៅ។

ទោះជាយ៉ាងណាក៏ដោយ ម៉ូតូ Satria ថ្មី មិនខុសពីស៊េរីមុនឡើយ បើនិយាយពីលក្ខណៈពិសេស និងទំហំរបស់វា។ ម៉ូតូនេះមានប្រវែង ១ ៩៦០មីល្លីម៉ែត្រ ទទឹង ៦៧៥មីល្លីម៉ែត្រ កម្ពស់ ៩៨០មីល្លីម៉ែត្រ ហើយមានបាតក្រោមឈរផុតពីដី ១៥០មីល្លីម៉ែត្រ។

គួរឲ្យដឹងថា ម៉ូតូ Suzuki Satria បំពាក់ម៉ាស៊ីនកម្លាំង ១៥០សេសេ ប្រភេទ DOHC ជាម៉ូតូប្រើអំប្រ៊ីយ៉ា ហើយបំពាក់បូមមុខប្រភេទ Telescopic និង បូមក្រោយទោល។ ម៉ូតូនេះមានទម្ងន់ស្រាលត្រឹមតែ ១១០គីឡូក្រាមប៉ុណ្ណោះ ហើយត្រូវបានដាក់លក់នៅប្រទេសវៀតណាម ក្នុងតម្លៃ ៥២លានដុង ឬប្រហែលខ្ទង់ ២ ២៦០ដុល្លារ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី