ច្បាស់ថា​ Apple កំពុងសំងំផលិត VR ដែលមានតម្លៃថ្លៃ

  • 2021-01-22 07:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុងសំងំផលិតឧបករណ៍ VR មានកម្រិតបង្ហាញប្រភេទ 3D សម្រាប់លេងហ្គេម ទស្សនាវីដេអូ និងការទំនាក់ទំនងជាដើម។ នេះបើយោងទៅតាមសារព័ត៌មាន Bloomberg។

ឧបករណ៍ VR ដែលមានលេខកូដ N301 នេះ ក៏មានប្រើមុខងារ AR ដោយផ្ដល់លទ្ធភាពឱ្យវាអាចចាប់យករូបភាពជុំវិញខ្លួនពិតៗ ដើម្បីបញ្ចូលទៅក្នុងទិដ្ឋភាពដែលអ្នកកំពុងស្ថិតនៅបានថែមទៀតផង។ ប្រភពដដែលបន្ថែមថា Apple គ្រោងដាក់ឧបករណ៍របស់ពួកគេក្នុងកម្រិតបង្ហាញខ្ពស់ (high resolution) ជាង VR ដែលកំពុងមានលើទីផ្សារ ពិសេសវានឹងប្រើបន្ទះឈីបកម្លាំងខ្លាំង មានសមត្ថភាពខ្ពស់ជាងប្រព័ន្ធបន្ទះឈីប Apple Silicon M1 ដែលធ្លាប់បានបំពាក់លើមាស៊ីនកុំព្យូទ័រ Mac ថែមទៀតផង។

Apple គម្រោងនឹងប្រកាសចេញឧបករណ៍នេះនៅ ឆ្នាំ២០២២ ខាងមុខ ជាមួយនឹងតម្លៃប្រមាណ ៣០០ដុល្លារ ដល់ ៩០០ដុល្លារ ដោយតម្លៃនេះថ្លៃសឹងស្មើ iPhone 12 មួយគ្រឿង ៨៤៩ដុល្លារ ទៅហើយ។

ទោះយ៉ាងណាចង់ឬមិនចង់ VR របស់ Apple អាចជាគូប្រជែងទៅនឹង Oculus VR របស់ Facebook, PlayStation VR របស់ Sony និង VR របស់ HTC ដែលសុទ្ធតែជាផលិតផលដូចគ្នា ប៉ុន្ដែមានតម្លៃទាបៗជាងវាផងដែរ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល