សម្ដេចតេជោ ហ៊ុន សែន «អ្នកធំមិនគួរ​ឲ្យ​ភរិយា​ឡូកឡំក្នុងបន្ទប់ការងារ»

  • 2021-01-22 08:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«កុំ​ឲ្យ​ភរិយា​ឡូកឡំ​ក្នុងបន្ទប់​ការងារ​របស់យើង»។ នេះជាការ​លើកឡើង​របស់​សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្ដីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១។​

សម្ដេចបានបន្ដទៀត​ថា ការឲ្យ​ភរិយា​ចូលការិយាល័យ​ធ្វើការ ហើយ​មកជួយរៀបចំតុ រៀបបន្ទប់​ ដើម្បី​យក​ហុងស៊ុយ​នោះ គឺជារឿង​មិនល្អទេ នៅក្នុងក្រសែភ្នែក​មន្រ្តីក្រោមឱវាទ។

សម្ដេចបានកត់សម្គាល់ទៀត​ថា មន្រ្តីមួយចំនួន​ដែលបាន​ឲ្យ​ភរិយា​មករៀបហុងស៊ុយ​នោះ ភាគច្រើន​បានអវត្តមាន​នៅពេល​នេះ ។​

បើទោះបីជាអាគារស្អាត រៀបហុងស៊ុយ​យ៉ាងម៉េចក៏ដោយ ប្រសិន​បើ​ប្រសិទ្ធភាពការងារមិនល្អ នោះគឺនៅដដែល។ មានន័យថា ប្រសិទ្ធិភាព ប្រសិទ្ធិផល​​ការងារ គឺជារឿង​សំខាន់ ហើយ​ត្រូវប្រកាន់​ត្រណម​ថា «កុំឲ្យ​ភរិយា​ឡូកឡំ​ក្នុងបន្ទប់​ការងារ​របស់យើង៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

បិទ