S21 Ultra ប្រើឈីប Snapdragon 888 និងឈីប Exynos 2100 សមត្ថភាពនៅខុសគ្នាឆ្ងាយអត់?

  • 2021-01-22 08:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Snapdragon 888 និង Exynos 2100 ជាជម្រើសបន្ទះឈីបជំនាន់ចុងក្រោយដែលត្រូវបានបំពាក់នៅលើ Galaxy S21 Series ដែល​លក់លើទីផ្សារផ្សេងគ្នា។

នាពេលកន្លងមកឈីប Snapdragon របស់ Qualcomm តែងតែអាចបំបាក់ឈីប Exynos របស់ Samsung បាន​យ៉ាងងាយស្រួល។ ចង់ដឹងថាឈីប Exynos 2100 អាចកែប្រែប្រវត្តិសាស្ត្របានយ៉ាងណានោះ ​ឆានែល SpeedTest G​ បានសាកល្បងកម្លាំងរបស់បន្ទះឈីបទាំងពីរនេះលើ Galaxy S21 Ultra។

ការសាកល្បងឃើញថាកម្លាំង CPU របស់ឈីបទាំងពីរគឺប្រហាក់ប្រហែលគ្នា ប៉ុន្ដែល្បឿន GPU ឃើញថាហាក់នៅខុសគ្នាខ្លាំងនៅឡើយ ចំណែកល្បឿន CPU និង GPU ពេលរត់បញ្ចូលគ្នា គឺខុសគ្នាបនិ្តចបន្ដួចប៉ុណ្ណោះ។

ចង់ដឹងច្បាស់ទស្សនាវីដេអូ ខាងក្រោមនេះ៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ Mean Kosal

អត្ថបទពេញនិយម
បិទ