ស្ងាត់ៗ! វៀតណាម ចេញឡានអត់ប្រើសាំង សាកម្តងជិះបាន ៥០០គ.ម៉ ហើយអាចបើកស្វ័យប្រវត្តិទៀត

  • 2021-01-25 04:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ទើបតែបានប្រកាសចេញរថយន្តអគ្គិសនី មានសមត្ថភាពអាចបើកបរដោយស្វ័យប្រវត្តិ ចំនួន ៣ ម៉ូដែល ដែលនឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំ២០២១ នេះតែម្តង។

VF31

ការបញ្ចេញរថយន្តថ្មីរបស់ VinFast នេះ គឺជាផ្នែកមួយនៃគម្រោងដើម្បីក្លាយជាអ្នកលេងដ៏ធំមួយ នៅក្នុងទីផ្សាររថយន្តអគ្គិសនី។ ក្នុងចំណោមរថយន្តទាំង ៣ ម៉ូដែលនោះ មាន ២ ម៉ូដែលជារថយន្ត SUV ហើយវាក៏មានជាជម្រើសប្រើសាំងផងដែរ។

VF32

រថយន្តទាំងនោះមានឈ្មោះថា VF31, VF32 និង VF33 ដែលមានបំពាក់មុខងារបើកបរស្វ័យប្រវត្តិមួយចំនួន រួមទាំង មុខងារជំនួយចង្កូត, មុខងារគ្រប់គ្រងគន្លងផ្លូវ និង មុខងារចូលចតដោយស្វ័យប្រវត្តិ ផងដែរ។ មិនតែប៉ុណ្ណោះ ពួកវាថែមទាំងអាចបើកបរបានចម្ងាយចន្លោះពី ៣០០ ទៅ ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តងទៀតផង។

VF33

អ្វីដែលពិសេស ចំពោះប្រភេទ Full Option នៃម៉ូដែលទាំងនោះនឹងមានបំពាក់កាមេរ៉ាចំនួន ១៤គ្រាប់ ដែលអាចចាប់យកឧបសគ្គចម្ងាយជិត ៦៩០ម៉ែត្រ ហើយក្រុមហ៊ុន VinFast បានអះអាងថា ប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ខ្លួន គឺដើរលឿនជាងមុន ៨ដង បើប្រៀបធៀបទៅនឹងរថយន្តម៉ូដែលចាស់ៗរបស់ខ្លួន។

មិនតែប៉ុណ្ណោះ VinFast ក៏បានឲ្យដឹងដែរថា រថយន្តទាំងនោះទទួលបានចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់បំផុត គឺ ផ្កាយ៥ ពី NHTSA និង ផ្កាយ៥ ពី Euro NCAP ផងដែរ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សេង ឡុង