មើល​រូប​ភាព​ទាំង​នេះ បាន​ដឹង​ថាថ្ងៃមង្គលការ​ប្អូន​ថ្លៃ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា សប្បាយ​ខ្លាំង​ដៃ​ប៉ុណ្ណា!

  • 2021-01-25 04:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចុង​សប្ដាហ៍​មុន​នេះ មង្គលការ​ប្អូនស្រីថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម​បំផុត​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់ ដោយ​សារ​តែ​មានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ សុទ្ធតែអ្នកមុខអ្នកការ តារា​ល្បី​ៗ​ប្រចាំ​ប្រទេស ឧកញ៉ា អ្នក​ឧកញ៉ា ឯកឧត្តម លោក​ជំទាវ ព្រម​ញាតិមិត្តជិតឆ្ងាយ​ជាច្រើនរូបទៀត​បាន​ចូល​រួម។

មង្គល​ការ​នោះ គឺ​ជា​មង្គល​ការ​របស់​កូន​កំលោះ​ឈ្មោះ ស៊ាង វ៉ាន់ដេត និង​កូន​ក្រមុំ ឈីន ស្រីដែន ដែល​ជា​ប្អូន​បង្កើត​របស់​ភរិយា​អ្នក​ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា តែ​ម្ដង។ ដោយ​សារ​តែ​ជា​មង្គល​ការ​របស់​សាច់​ញាតិ​របស់​អ្នកឧកញ៉ា និង​ជា​បុគ្គល​ល្បី​ឈ្មោះ​ក្នុង​សង្គម​ថែម​ទៀត គេ​ឃើញ​ថា ភ្ញៀវ​កិត្តិយស​ចូល​រួម​ដេរដាស​ណាស់ ក្នុង​នោះ សុទ្ធ​តែ​តារា​ល្បី​ៗ ដូច​ជា​ក្រុម​គ្រួសារ ព្រាប សុវត្ថិ ខេម សិរីមន្ត ជាដើម។

ក្រៅ​ពី​នេះ​ឧកញ៉ា អ្នក​ឧកញ៉ា មន្ត្រី ឯកឧត្តម លោក​ជំទាវ​ជា​ច្រើន​រូប​ទៀត ក៏​មាន​វត្តមាន​ព្រម​គ្នា​ដែរ ដែល​បាន​ធ្វើ​ឲ្យ​ពិធី​ទាំងមូល អធិកអធម​ក្រៃលែង។ តោះ...ទស្សនា​ទិដ្ឋភាព​ដ៏​មហោឡារិក​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
បិទ