ទស្សនា​​ទឹក​ដៃ​​ផ្ដួល​​ដៃគូ​របស់ Garcia កីឡាករ​មិន​ដែល​ចាញ់ ត្រៀម​ប៉ះ Pacquiao

  • 2021-01-26 03:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ប្រកួត​មិន​ដែល​ចាញ់ Ryan Garcia បាន​ប្រកាស​​ថា ខ្លួន​នឹង​ប្រកួត​ជាមួយ​កីឡាករ​ជើង​ចាស់ Manny Pacquiao នៅ​ចុង​ឆ្នាំ​​នេះ។

Garcia សញ្ជាតិ​អាមេរិក​បាន​និយាយ​ថា វា​គឺ​ជា​ការ​ប្រកួត​ក្នុង​ក្ដី​ស្រមៃ​ ហើយ​ពិត​ជា​មាន​កិត្តិយស​ដែល​បាន​ប្រកួត​ជាមួយ Pacquiao។ យ៉ាងណាមិញ ពេល​នេះ​​គេ​មិន​ទាន់​ដឹក​ច្បាស់​ថា ប្រកួត​នេះ​ត្រូវ​ណាត់​គ្នា​ក្នុង​ប្រភេទ​គីឡូ​ណា​នៅ​ឡើយ​ទេ។ Garcia បច្ចុប្បន្ន​កំពុង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ Lightweight (៦១គ.ក) ខណៈ Pacquiao លេង​ក្នុង​គីឡូ Welterweight (៦៧​គ.ក)។

Garcia វ័យ​២២​ឆ្នាំ​​ជា​កីឡាករ​ដែល​មាន​កំណត់ត្រា​ប្រកួត​ល្អ​ខ្លាំង ឆ្លង​កាត់​សង្វៀន​២១​ប្រកួត​ឈ្នះ​ទាំង​អស់​និង​ផ្ដួល​ដៃ​គូ​​បាន​ដល់​១៨​ដង​ឯណោះ។ ប្រកួត​ចុងក្រោយ​របស់​គេ​ផ្ដួល​កីឡាករ​អង់គ្លេស Luke Campbell នៅ​ទឹក​ទី​៧ យក​បាន​ខ្សែ​ក្រវាត់​​បម្រុង WBC Lightweight។

ខាង​ក្រោម​ជា​ការ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​ល្អ​ទាំង​១០​របស់ Ryan Garcia

អត្ថបទ៖ ហេង សុធារិទ្ធិ

បិទ