Ozil ចេញ​ទៅ​មិន​បាន​ប៉ុន្មាន​ផង ពេល​នេះកីឡាករ​អាល្លឺម៉ង់​នៅ​ Arsenal ត្រៀម​ចេញ​មួយ​ទៀត​ហើយ

  • 2021-01-26 11:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Kujtim Mustafi ភ្នាក់​ងារ​កីឡាករ​របស់​ ខ្សែ​ការពារ​ Shkodran Mustafi បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កីឡាករ​នេះ​នឹង​ចាក​ចេញ​ពី​ Arsenal មុន​រដូវកាល​ឆ្នាំ​២០២០/២១ បាន​បញ្ចប់​។

លោក​ Kujtim បាន​និយាយ​ថា​៖" ការ​ពិត​ទៅ​ Mustafi នឹង​ចាក​ចេញ​ពី​ Arsenal នៅ​ចុង​រដូវកាល​មួយ​នេះ​ "។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ មូល​ហេតុ​ដែល​ខ្សែ​ការពារ​ខាង​លើ​ចាក​ចេញ​ពី​ក្លឹប​ខាង​លើ​ គឺ​ដោយ​សារ​តែ​គេ​ត្រូវ​បាន​កាត់​បន្ថយ​មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រកួត​ជា​ច្រើន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Mustafi បាន​លេង​ឲ្យ​ Arsenal តាំង​ពី​ឆ្នាំ​២០១៦មក និង​បញ្ចប់​កុងត្រា​ទៅ​វិញ​នៅ​ខែ​មិថុនា​ ឆ្នាំ​២០២១​ខាង​មុខ​ ដោយ​កីឡាករ​រូប​នេះ​ចូល​រួម​លេង​បាន​ ១៥១​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៩​គ្រាប់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម