ស្ពាន​ព្រះ​មុនី​វង្ស​ចាស់នឹងចាប់​បើកជួសជុល ចាប់​ពី​ថ្ងៃ​ស្អែកតទៅ

  • 2021-01-26 14:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០២១​នេះ​ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​នៃ​រាជ​ធានី​ភ្នំពេញ​ បាន​ចេញ​សេច​ក្ដី​ជូន​ដំណឹង​ស្ដី​ពី​ ការ​ហ៊ុម​ព័ទ្ធ​ការដ្ឋាន​ជួស​ជុល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​បាន​ដឹង​ថា​ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នឹង​អនុវត្ត​គម្រោង​ជួស​ជុល​បង្កាន់​ដៃ​ស្ពាន​ ផ្លូវ​ថ្មើរ​ជើង​ និង​អ៊ុត​កៅ​ស៊ូ​តួស្ពាន​ ចាប់​ពី​ព្រឹក​ស្អែក​ថ្ងៃ​ទី​២៧ ខែ​មករា​ ឆ្នាំ​២០២១​ ទៅ​ត​នេះ​។

អាស្រ័យ​ដូច​ហេតុ​នេះ​ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ សូម​មេត្តា​ជ្រាប​ និង​យោគយល់​អធ្យាស្រ័យ​នៅ​ក្នុង​កំឡុង​ពេល​ជួស​ជុល​នេះ​៕

ខាង​ក្រោម​ជា​ លិខិត​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​ទាំង​ស្រុង​៖

អត្ថបទ៖ ហ៊ីម រស្មី

បិទ