សម្ដីពិតរបស់តារាៗរួមការងារ ទាក់ទងនឹង​ចរិតហ្ស៊ីនរបស់ Zheng Shuang

  • 2021-01-27 07:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​ចិន Zheng Shuang គឺ​ជា​តារាស្រី​ដ៏មាន​ប្រជាប្រិយដែល​បាន​សាង​កេរ្តិ៍ឈ្មោះមកជា​ច្រើន​ឆ្នាំ និង​កាន់​តែល្បីឡើង​ដោយសារ​រូបសម្រស់​ស្រស់ស្អាត​ គួរ​ឲ្យ​ស្រឡាញ់ និង​តាមរយៈការងារសម្ដែងផ្សេងៗក្នុង​រឿងភាគល្បីៗកន្លងមកដូចជា «Meteor Garden» និង «Love O2O» ជាដើម។

ពេល​នេះ​អ្វីៗ​ប្រែជា​ក្រឡាប់ចាក់ ដោយសារ​តែ​មួយពព្រិចភ្នែក​សោះ នាង​ត្រូវ​ក្លាយជា​ផ្ទាំងស៊ីប​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ទាក់ទង​នឹង​រឿងអាស្រូវជួល​ឲ្យ​គេ​ពពោះជំនួស ហើយ​ចុងក្រោយ​បែរជា​បោះបង់កូន ២​នាក់​នោះ​ចោលទៅវិញ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​រឿង​នេះ​បាន​ធ្វើ​ឲ្យជីវិត​សិល្បៈ​របស់ Zheng Shuang ធ្លាក់​ចុះ​ខ្លាំង​ឥតប្រណី និង​អាច​នឹង​គ្មាន​ថ្ងៃ​ស្ដារវិញ​បាន​ឡើយ។

ដោយឡែក​ ក្រៅពី​បាត់បង់​ការ​ស្រឡាញ់គាំទ្រ ក៏នៅ​មាន​មតិ​ជា​ច្រើន​បង្ហាញ​ការយល់​ឃើញ​បែប​នេះ​បែប​នោះទាក់ទង​នឹង​ចរិត​របស់​នាង។ ម្យ៉ាងដូចអ្នក​ប្រើបណ្ដាញ​អ៊ីនធើណិត​មួយ​ចំនួន​ បាន​ស្រង់​ការ​យល់ឃើញ​ជា​ច្រើនចេញ​ពី​មាត់​តារាៗរួមអាជីព​ ដែល​ធ្លាប់​ធ្វើការជាមួយនឹង Zheng Shuang។

១. Dee Hsu

ពេល​ចូលរួម​កម្មវិធី «Truth Everything» របស់ Dee Hsu តារាសម្ដែង​ Zheng Shuang ត្រូវ​បាន​ Dee និយាយថា​ នាងជា​នារី​សុភាពរាបសារម្នាក់។ ប៉ុន្តែ​ទោះ​បី​លើក​សរសើរ​យ៉ាង​ណាក្ដី ក្រោយ​មក​បរិយាកាស​ហាក់ដូចជា​ប្រែ​ជា​កាន់​តែ Serious ពេល​ Dee និយាយចំៗថា៖ «ចង់បាញ់ព្រួញត្រជាក់​ប៉ុន្មាន​ផ្លែទៀតទើបសប្បាយចិត្ត? ខ្ញុំអាច​ឃើញ​អ្នក​ច្បាស់ណាស់ អ្នកឯងជា​មនុស្ស Fakeនិងពូកែបោកប្រាស់ណាស់»។

២. តារាៗរបស់កម្មវិធី «Divas Hit The Road Season 2»

Xu Qing

Xu Qing ដែល​ជា​អ្នក​រួម​ការងារ​ជាមួយ​នឹង Zheng Shuang ធ្លាប់​បាន​និយាយ​ថា​ ពេលខ្លះ​ខ្លួន​មិន​សូវ​យល់ពី​អ្វី​ដែល Zheng Shuang និយាយ​ទេ។ ដោយឡែក​មាន​ពេលមួយ​នោះ ពេល Yang Yang វង្វេងផ្លូវរក​កន្លែង​ស្នាក់​មិនឃើញ តែ Zheng Shuang បែរជាគ្មានប្រតិកម្ម ឬ​ព្រួយអ្វី​សោះ។ ទង្វើ​នេះ​ធ្វើ​ឲ្យ​ Yang Yang អន់ចិត្តណាស់។

Yang Yang

សូម្បី​តារាសម្ដែង​ Ivy Chen និង​ Jing Boran ក៏​ធ្លាប់​និយាយ​ដែរ​ថា Zheng Shuang មិនសូវ​ខ្វល់​នឹង​អ្នកណា​ទេ ហើយទំនាក់ទំនងនាង​ជាមួយ​អ្នក​ដទៃក៏ឧស្សាហ៍មាន​បញ្ហាដែរ។

Ivy Chen
Jing Boran

៣. Hans Zhang Han

ចុងក្រោយ​គេ​នេះគឺ អតីត​មិត្តប្រុស Hans Zhang Han អ្នក​ដែល​និយាយ​ថា​ Zheng Shuang ជា​មនុស្ស​ម្នាក់​ដែល​ជំនះ។ បើ​នាង​ចង់​ធ្វើអ្វី​មួយ​ នាង​នឹង​ធ្វើ​វា​ទាល់តែ​បាន៕

ប្រភព៖ jaynestars  

អត្ថបទពេញនិយម
បិទ