ថតរឿងអីចេះ ឬបាក់ដៃមែនទែន? ប្រុសខួច ស្ពាយដៃបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ
- 2021-01-27 08:14:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតរឿងអីចេះ ឬបាក់ដៃមែនទែន? ប្រុសខួច ស្ពាយដៃបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ
ចន្លោះមិនឃើញ
មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងចំពោះតារាសម្ដែងប្រុស លី សុខគឹមសាន ហៅប្រុសខួច បន្ទាប់លោកបង្ហោះរូបថតពីរសន្លឹកតាមបណ្ដាញសង្គមនៅរសៀលថ្ងៃទី២៧ ខែមករា នេះ។ រូបថត១សន្លឹក គេឃើញលោកស្ពាយដៃឈរកណ្ដោចកណ្ដែងម្នាក់ឯងក្បែរបង្អួច និង១សន្លឹកទៀតគេឃើញលោកស្ពាយដៃឈរនៅពីក្រោយនារីដ៏ស្រស់ស្អាតម្នាក់។
ក្រោយពីលោកបង្ហោះរូបថតស្ពាយដៃនេះ មានអ្នកគាំទ្រគិតថាប្រុសខួចពិតជាបាក់ដៃមែនទែន ប៉ុន្តែក៏មានប្រិយមិត្តខ្លះដាក់ការសង្ស័យថា នេះគ្រាន់តែជាការរៀបចំឡើងដើម្បីថតរឿងប៉ុណ្ណោះ។ អ្នកគាំទ្រម្នាក់និយាយថាសង្ឃឹមថា វាជាខ្សែភាពយន្តថ្មីរបស់បង ប៉ុន្តែបើមិនមែនជាខ្សែភាពយន្តទេ សូមឲ្យអារម្មណ៍របស់បងបានធូរស្បើយយ៉ាងឆាប់រហ័ស។
ទាក់ទងបញ្ហានេះ លោក លី សុខគឹមសាន ហៅប្រុសខួច ប្រាប់ Sabay នៅមុននេះបន្តិចថា លោកសូមអគុណចំពោះការព្រួយបារម្ភរបស់អ្នកគាំទ្រទាំងឡាយ ប៉ុន្តែរូបថតដែលគេបានឃើញនោះ គឺរៀបចំឡើងដើម្បីថតក្នុងឈុតមួយ នៃ"មន្តស្នេហ៍ចៅស្រី"ប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់តារាសម្ដែងរូបសង្ហានេះ រូបថតទាំងពីរសន្លឹកដែលលោកបានបង្ហោះនោះ គឺផ្ដិតចេញពីឈុតមួយដែលតួអង្គរងស្រីម្នាក់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយមានជនល្មើសបម្រុងនឹងបាញ់នាង ហើយលោកចូលទៅជួយនាងក៏ត្រូវជនល្មើសនោះបាញ់ត្រូវដៃតែម្ដង។ លោកថា រឿង"មន្តស្នេហ៍ចៅស្រី"នេះ ថតជិតចប់ហើយ ហើយគេគ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះហើយ៕