Kagawa រសាត់អណ្ដែត​មក​ដល់​ប្រទេស​ក្រិក

  • 2021-01-27 12:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Shinji Kagawa បាន​មក​លេង​ឲ្យ​ក្លឹប​ PAOK ដែល​ជា​ក្លឹប​មួយ​ស្ថិត​ក្នុង​លីគ​កំពូល​ក្រិក​ នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​។

ក្លឹប​ក្រិក​ខាង​លើ​ បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ Kagawa រយៈ​ពេល​១ឆ្នាំ​កន្លះ​ ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២​ខាង​មុខ​។

មួយ​វិញ​ទៀត​ ខ្សែ​បម្រើ​ជប៉ុន​ខាង​លើ​​ នឹង​មក​ឲ្យ​ក្លឹប​នេះ​ ដោយ​មិន​ទទួល​បាន​តម្លៃ​ខ្លួន​អ្វី​ទាំង​អស់​។

គួរ​បញ្ជាក់​ផង​ដេរ​ថា​ Kagawa បាន​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០៦មក ដោយ​ចូល​លេង​ក្នុង​ប្រកួត​សរុប​ ៤៥១ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១៣១​គ្រាប់​៕

ប្រភព៖ POAK FC

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម