អភិបាល​ខណ្ឌ​ឬស្សី​កែវ៖ ​រក​ឃើញ​២​នាក់​ឆ្លង​កូវីដ​១៩ ​នៅ​ប្លុក Camko ​និង​ទួល​សង្កែ​

  • 2021-02-25 09:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​មុន​នេះ​បន្តិច ​លោក ជា ពិសី ​អភិបាល​ខណ្ឌ​ឬស្សី​កែវ ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​បញ្ជាក់​ថា​រក​ឃើញ​មនុស្ស​២​នាក់​ឆ្លង​កូវីដ​១៩​នៅ​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០២១​នេះ។

​ដោយ​បុគ្គល​ទី​១​នោះ ​ជា​ជនជាតិខ្មែរម្នាក់ ​អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។ ​ដោយ​ឡែគ​បុគ្គល​ទី​២ ​បុរសជនជាតិចិនម្នាក់ អាយុ៣៦ឆ្នាំ រស់នៅអាគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ បច្ចុប្បន្ននេះ មនុស្សទាំង០២នាក់នេះ បានប​ញ្ជូន​ទៅ​ព្យាបាល​នៅ មណ្ឌលចត្តាឡីស័កព្រែកព្នៅ ចំណែកឯ កន្លែង​ស្នាក់នៅ​ទាំង០២ទីតាំង​ខាងលើ ត្រូវបានបិទមិនអោយមានការចេញចូលជាសាធារណៈឡើយ៕

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម