មានទូរសព្ទតម្លៃ ១ពាន់ដុល្លារ តែមួយម៉ូដែលគត់ អាចស្ថិតនៅតំណែងកំពូលទាំង១០ ជាទូរសព្ទលក់ដាច់ជាងគេ

  • 2021-02-26 04:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរដឹងថា ស្មាតហ្វូនកំពូលដែលមានសមត្ថភាពខ្ពស់បំផុត មិនប្រាកដថាពេញនិយមពីមនុស្សជាច្រើននោះទេ ព្រោះវាមានតម្លៃថ្លៃ ផ្ទុយទៅវិញបើសមត្ថភាពសមល្មម តម្លៃសមរម្យ គឺអាចមានការពេញនិយមបំផុត តួយ៉ាងដូចជា iPhone XR ធ្លាប់បានជាប់ឈ្មោះជាស្មាតហ្វូនពេញនិយមបំផុត កាលពីឆ្នាំ២០១៩ ដោយអាចលក់ចេញបានរហូតដល់ ៤៦,៣លានគ្រឿង។

ចំណែកឯឆ្នាំ ២០២០ វិញ iPhone បានជាប់ឈ្មោះជាស្មាតហ្វូនពេញនិយមបំផុត ដោយមានដល់ទៅ៣ម៉ូឌែល គឺ iPhone 11, iPhone SE 2020 និង iPhone 12 ខណៈ iPhone 11 អាចលក់ចេះទូទាំងពិភពលោក បានខ្ពស់បំផុតដល់ទៅ ៦៤,៨លានគ្រឿង។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Omdia។

ទោះយ៉ាងណាក៏ដោយ ស្មាតហ្វូនជាប់នៅលើកំពូលតារាងខាងលើ មិនបានទៅលើស្មាតហ្វូនកំពូលចុងក្រោយរបស់ Apple ជា iPhone 12 Pro Max នោះទេ វាអាចមកពីកត្តាតម្លៃស្ថិតនៅខ្ពស់ជាងគេ។ រីឯស្មាតហ្វូនមួយទៀតរបស់ Apple ដែលមិនត្រូវបានលក់ដាច់ដូចការរំពឹងទុកនោះ គឺ iPhone 12 mini អាចលក់ចេញបានត្រឹមតែ ១៤,៥លានគ្រឿង តែប៉ុណ្ណោះ ដែលជាហេតុនាំមានការជជែកគ្នាជាច្រើនលើអ៊ីនធឺណិតថា Apple នឹងបញ្ឈប់ការផលិតវានៅក្នុងអំឡុងពេលត្រីមាសទី២ នាពេលខាងមុខនេះ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កុសល