សង្សារកំពូលសម្រស់របស់ G-Dragon: ២នាក់ជាតារា K-Pop ២នាក់ទៀតជាម៉ូដែលជប៉ុន
- 2021-02-26 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្សារកំពូលសម្រស់របស់ G-Dragon: ២នាក់ជាតារា K-Pop ២នាក់ទៀតជាម៉ូដែលជប៉ុន
ចន្លោះមិនឃើញ
ក្នុងនាមជាតារាល្បី ជាទីចាប់អារម្មណ៍ជាងគេរបស់អ្នកស្នេហាវិស័យ K-Pop ដូចនេះរឿងរ៉ាវគ្រប់យ៉ាងរបស់តារាចម្រៀង G-Dragon តែងក្លាយជាប្រធានបទធំៗសម្រាប់បណ្ដាញសារព័ត៌មានក្នុង និងក្រៅស្រុក។ ដូចថ្មីៗនេះជាដើម ស្រាប់តែមានដំណឹងថា G-Dragon មានទំនាក់ទំនងស្នេហាជាមួយនឹង Jennie សមាជិកក្រុមចម្រៀងនារីលំដាប់ពិភពលោក BLACKPINK បង្កជាការភ្ញាក់ផ្អើល និងសាទរជាខ្លាំងពីមហាជន។
សម្រាប់ជីវិតស្នេហារបស់ G-Dragon ត្រូវបានមជ្ឈដ្ឋានជាច្រើនលើកឡើងថា លោកគឺជាតារា K-Pop ដែលមានអាស្រូវស្នេហាច្រើនជាងគេ ឯដៃគូនារីដែលល្បីថាធ្លាប់ជាគូស្នេហ៍របស់លោកក៏សុទ្ធតែជាតារាល្បី សម្រស់ស្រស់ស្អាត សិចស៊ី និងលេខ១ខាងវិស័យ Fashion។ ដូច្នេះពេលនេះ សូមសរុបតារាស្រីដែលធ្លាប់មានព័ត៌មានចុះផ្សាយថាសុទ្ធតែជាគូស្នេហ៍របស់ G-Dragon៖
១. Kiko Mizuhara
G-Dragon និង Kiko ល្បីថាទាក់ទងគ្នាកាលពីឆ្នាំ ២០០៩។ ដំបូងខាងផលិតកម្ម YG និង Kiko បានបដិសេធថាមិនមែនជាការពិតទេ ប៉ុន្តែស្រាប់តែ Dispatch បង្ហាញស៊េរីរូបភាពជាច្រើនសន្លឹកថាពួកគេទាំង ២ស្និទ្ធនឹងគ្នាខ្លាំង លើសពីពាក្យថា មិត្ត។
Kiko កើតឆ្នាំ ១៩៩០ គឺជាតារាម៉ូដែលជប៉ុន និងក៏ជាតារាសម្ដែងដែរ។
២. Nana Komatsu
កាលពីឆ្នាំ ២០១៦ វិបសាយជប៉ុនបានសន្ឋិដ្ឋានថា G-Dragon មានទំនាក់ទំនងជាមួយនឹងតារាស្រីរូបនេះ។ ជាក់ស្ដែងពួកគេទាំង ២ក៏ធ្លាប់មានឱកាសរួមការងារជាមួយគ្នាដែរ ពេលថតម៉ូដឲ្យទស្សនាវដ្ដី។ ទោះបីខាងអ្នកតំណាងទាំងសង្ខាង ច្រានចោលព័ត៌មានទាក់ទងស្នេហាគ្នា ប៉ុន្តែក្រោយមកមិនបានប៉ុន្មាន Instagram របស់ G-Dragaon ក៏ត្រូវបានគេលួច Hack រហូតបែកធ្លាយចេញរូបភាពលោកជាមួយនឹង Nana ជាច្រើន ព្រមជាមួយនឹងតម្រុយដែលសមាជិករួមក្រុម BIGBANG ឧស្សាហ៍ Comment ចម្អន់អ្នកទាំង ២ទៀត កាន់តែធ្វើឲ្យគ្រប់គ្នាសង្ស័យ។
Nana កើតនៅក្នុងឆ្នាំ ១៩៩៦ ជាម៉ូដែលដែលចាប់ផ្ដើមប្រឡូកក្នុងវិស័ួសិល្បៈតាំងពីមានអាយុ ១២ឆ្នាំ និងជានារីដែលត្រូវប៉ាន់ខ្លាំងក្នុងវិស័យបង្ហាញម៉ូដជនជាតិជប៉ុន។
៣. Lee Joo Yeon
កាលពីឆ្នាំ ២០១៨ គឺ Dispatch ទៀតហើយដែលបានបង្ហាញរូបភាពណាត់ជួបគ្នារបស់ G-Dragon និង Lee Joo Yeon ពេលទៅកោះជេជូជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំង ២ក៏តែងបង្ហាញមុខនៅកន្លែងតែមួយផ្សេងទៀត និងថតរូបជាមួយគ្នាទៀត។
ងាកមក Background របស់ Joo Yeon វិញ នាងគឺជានារីដែលមានមុខស្អាតខ្លាំងនៅកូរ៉េ ដែលជនជាតិនេះឧស្សាហ៍និយាយថា Ulzzang។ បន្ទាប់មកនាងក៏បានចូលក្នុងក្រុមចម្រៀង After School ជាហេតុធ្វើឲ្យសម្រស់នាងកាន់តែស្អាតប្លែក។
៤. Jennie (BLACKPINK)
កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ Dispatch បានបង្ហាញរូបភាពជាច្រើនដែលថតបាន នូវពេលវេលាណាត់ជួបរបស់ G-Dragaon និង Jennie។ ទោះបីជា YG រក្សាភាពស្ងាត់ស្ងៀម មិនបកស្រាយអ្វីទាំងអស់ ក៏មហាជនភាគច្រើនជឿជាក់ថា អ្នកទាំង ២គឺជាគូស្នេហ៍នឹងគ្នា ហើយគ្រប់គ្នាក៏សប្បាយចិត្តដែរ។
យ៉ាងណាមិញ Jennie គឺជាសមាជិករបស់ក្រុមចម្រៀងនារីលំដាប់ពិភពលោក BLACKPINK ដែលកំពុងពេញស្រឡាញ់ពីមនុស្សជាច្រើន ដោយសាររូបសម្រស់ និងសមត្ថភាពអស្ចារ្យរបស់នាង។ តារាស្រីកើតឆ្នាំ ១៩៩៦រូបនេះ ក៏ជាតារាស្រីហាយសូ និងទាន់សម័យបំផុតដែរប្រចាំវិស័យ ហើយតែងជាទីចាប់អារម្មណ៍របស់មហាជនដូច G-Dragaon ដែរ៕