ភ្នាក់ងារទម្លាយឲ្យដឹង Haaland ពេលនេះមាន១០ក្រុមចង់បានរូបគេ
- 2021-02-26 03:51:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារទម្លាយឲ្យដឹង Haaland ពេលនេះមាន១០ក្រុមចង់បានរូបគេ
ចន្លោះមិនឃើញ
Erling Haaland ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ក្លឹប Borussia Dortmund ពេលនេះមាន១០ក្រុមចង់បានគេ បន្ទាប់ពីបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅអាល្លឺម៉ង់។
កីឡាករវ័យ២០ឆ្នាំរកបាន៣៣គ្រាប់ក្នុងការបង្ហាញខ្លួន៣០ប្រកួតគិតគ្រប់កម្មវិធី ហើយកំពុងមានក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុបចង់បាន។ យោងតាម Mino Raiola ដែលជាភ្នាក់ងាររបស់ Haaland បានទម្លាយឲ្យដឹងថា ពេលនេះមាន១០ក្រុមកំពុងចាប់អារម្មណ៍ចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិន័រវែស។
Manchester United និង City សុទ្ធតែបានទាក់ទង Haaland ខណៈ Chelsea និង Liverpool ក៏ចូលរួមប្រជែងដូចគ្នា។ ក្រុមមកពីអង់គ្លេសទាំង៤នេះត្រូវប្រជែងជាមួយក្រុមធំ៦ផ្សេងទៀត ប្រសិនសិនបាន Haaland។
Real Madrid, Barcelona, Paris Saint-Germain និង Bayern Munich ត្រូវបានគេជឿជាក់ជាក្រុម៤ក្រុមចំណោម៦ក្រុមខាងលើដែលចង់បាន Haaland។ ដំណឹងទាំងនេះបានបង្ហើបឲ្យដឹងពីលោក Mino Raiola។ Raiola បានរំពឹងទុកថា Haaland នឹងដើរតាមគន្លងរបស់ Lionel Messi, Ronaldo និង Ibrahimovic៕