Mano Gaming ចង់សម្រេចគោលដៅមួយឲ្យបាន មុនពេលបញ្ចប់អាជីពជា Streamer

  • 2021-03-02 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន Mano Gaming គឺជា Streamer ដ៏​ល្បី​ទាក់​ទង​ជា​មួយ​ការ​ឡាយ​លេង​ហ្គេម​នៅ​លើ​ហ្វេស​បុក និង​ជា​អ្នក Caster (អ្នក​អធិប្បា​យ​ហ្គេម) ដែល​កំពុង​មាន​​ឈ្មោះ​បោះ​សម្លេង​ ដែល​បាន​លេច​មុខ​រាល់​ថ្ងៃ​នៅ​លើ​ហ្វេស​បុក​ រួម​ជា​មួយ​ពាក្យ​សម្ដី​និយាយ​ជា​មួយ​ហ្វេន​មិន​ដាច់​មួយ​ម៉ាត់។

Mano Gaming មាន​ឈ្មោះ​ពិតថា ធាង វ៉ាធិប អាយុ ២៤ ឆ្នាំចាប់ផ្តើមចូលចិត្តលេង​ហ្គេម ឬកីឡា​អេឡិចត្រូនិក​នេះ​តាំង​ក្មេងមក​ម្លេះ នឹង​ចាប់​ផ្តើម​ប្រឡូក​ចូល​ក្នុង​វិស័យ Streamer ធ្វើ​ការ​ឡាយ​លេង​ហ្គេមនៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នៅនៅដើមឆ្នាំ ២០២០ កន្លងទៅ។ ក្រៅពីអាជីពជា Streamer បច្ចុប្បន្ន ធាង វ៉ាធិប ក៏​រកសុីតាម Online ដូចជាការលក់ផលិតផលផ្សេងៗផងដែរ។

ធ្លាប់​ជួប​ឧបសគ្គ​ច្រើន និង​ពេល​ខ្លះ​ធ្លាប់​មាន​គំនិត​ចង​បោះបង់​ក៏​មាន តែសម្រាប់អាជីពជា Streamer នេះ ធាង វ៉ាធិប ថាគឺដូចជាការងារ​មួយ​ដែល​ខ្លួនស្រលាញ់តាំងពីក្មេងអឺចឹង​ហើយ ក៏​បាន​ធ្វើ​ឲ្យ ខ្លួនព្យាយាម​ធ្វើ​​តស៊ូ​ជម្នះរហូត​ទទួល​បាន​ការងារ​ជា​ច្រើន​ក្នុងអាជីពជា Streamer នេះ ដែល​អាច​រក​ចំនូល​បាន​គួរ​សម​នាពេល​បច្ចុប្បន្ន។ ទាក់​ទង់​ជា​មួយ​អាជីពជា Streamer នេះដែរ​ ធាង វ៉ាធិប ប្រាប់​ថាប្រហែល​ជាមិនអាចបោះបង់ចោលទេ ប៉ុន្តែ​នៅ​ថ្ងៃ​មុន​ខ្លួន​មាន​គម្រោង​មួយ​ចង់​សម្រេច​ឲ្យ​បាន គឺ​ចង់បើកហាងលក់គ្រឿងអេឡិចត្រូនិក ដូចជា សម្ភារ ទូរស័ព្ទ និងហ្គេម នៅថ្ងៃខាងមុខបើខ្លួនមានលទ្ធភាព ហើយ​នឹង​នៅ​តែបន្តអាជីពនេះ បើ​នៅ​តែ​មាន​អ្នក​គាំទ្រ​ដូច​សព្វថ្ងៃ។

គួរ​បញ្ជាក់​ថា Mano Gaming ឬ ធាង វ៉ាធិប មុនក្លាយជា Streamer ពីមុនគឺ​ធ្លាប់​បាន​ប្រលោកចូលវិស័យ Esport ដែល​បាន​រៀប​ចំឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុកដូចជា Mobile Legend, Rules Of Survival, League of Legend, AK Onilne, នឹងហ្គេមជាច្រើនទៀតផងដែល។ ជា Youtuber ម្នាក់ដែលធ្វើវីដេអូ Game បង្ហោះក្នុង YouTube៕

អត្ថបទ៖ ម៉េងងី