ជំទាវរបស់អភិបាលខេត្តសៀមរាប យំ និងនិយាយយ៉ាងនេះពេលស្ត្រីទីមួយកម្ពុជាប្រើកាបូបកំប្លោក

  • 2021-03-01 10:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ឃើញប្រពន្ធសប្បាយចិត្ត ប្តីក៏សប្បាយចិត្តដែរ តែថ្ងៃនេះឃើញប្រពន្ធសប្បាយចិត្តដល់ហូរទឹកភ្នែក…» នេះជាសំណេររបស់អភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា ផុសក្នុង (TEA Seiha/ទៀ សីហា) មុននេះបន្តិច ក្រោយបានអានសំណេរភរិយាខ្លួន និងសម្តេចតេជោសរសេរសរសើរពីផលិតផលកំប្លោកដែលជាផលិតផលខ្មែរ។

សំណេររបស់អភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា ផុសក្នុង (TEA Seiha/ទៀ សីហា) រូបថត៖ព្រីនស្គ្រីនពីហ្វេសបុក

សំណេរក្នុងអាខោនហ្វេសប៊ុករបស់អភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា (TEA Seiha/ទៀ សីហា) ទាំងស្រុងបានសរសេរថា **«ឃើញប្រពន្ធសប្បាយចិត្ត ប្តីក៏សប្បាយចិត្តដែរ តែថ្ងៃនេះឃើញប្រពន្ធសប្បាយចិត្តដល់ហូរទឹកភ្នែក(ពេលអានសារ របស់សម្តេចនាយក) ក៏យល់ភ្លាមថាប្រពន្ធរំភើបគ្មានពាក្យប្រៀបបាន ក៏ដូចជាបងថ្លៃ ដែលបានឆ្លងកាត់ការងារមួយដែលមានភាពលំបាក ជាមួយក្រុមការងារកន្លងមក ក្នុងការព្យាយាមលើកកម្ពស់សិប្បកម្មមួយនេះ អោយប្រជាជនខ្មែរ និងបរទេសទទួលស្គាល់ពីសមិទ្ធផលរបស់ខ្មែរយើង។ ជាពិសេសបានចូលរួមចំណែកក្នុងការជួយផ្តល់ការងារ ដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ មីងៗប្អូនៗ ដែលជាអ្នកធ្វើកំប្លោកដោយដៃផ្ទាល់។ សូមគោរពអរគុណ សម្តេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិបណ្ឌិត ដែលតែងតែមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាជន និងយកចិត្តទុកដាក់ លើកទឹកចិត្តដល់ វិស័យជាច្រើនដែលអាចជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋ។ អរគុណដល់ ប្រពន្ធ លោកស្រីនាយិកា និង ក្រុមការងារកាបូបកំប្លោក "បាលិលេយ្យ" ដែលជាតួអង្គដ៏សំខាន់ ក្នុងការស្តារយកសិប្បកម្មមួយនេះ មកបង្ហាញឲ្យប្រជាជនយើងបានឃើញឡើងវិញ និងលើកកម្ពស់នូវ វប្បធម៌ខ្មែរយើង»**។ សំណេររបស់អភិបាលខេត្តរូបនេះផ្សាយក្រោយភរិយារបស់ខ្លួនសរសេរក្នុងហ្វេសបុកកាលពីថ្ងៃទី២១ កុម្ភៈ និងសម្តេចតេជោ ហ៊ុន សែន ផ្សាយកាលពីព្រឹកថ្ងៃទី១មីនា២០២១ថ្ងៃនេះ។

សំណេររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងហ្វេសបុក រូបថត៖ព្រីនស្គ្រីនពីហ្វេសបុក

សំណេរលោកជំទាវ ទាង អេង ទៀ សីហា ភរិយារបស់អភិបាលខេត្តសៀមរាបបានសរសេរថា « សម្តេចជាទីគោរព និងស្រឡាញ់ នាងខ្ញុំសូមអរគុណ ចំពោះទឹកចិត្តរបស់សម្តេចកិត្តិ មាតាមនុស្សធម៌ លោកបានផ្តល់នូវការលើកទឹកចិត្តដ៏ធំធេង និងកម្លាំងចិត្តដល់កូនចៅមករហូត។ មិនត្រឹមតែប៉ុណ្ណោះលោកតែងតែលើកស្ទួយនូវសិប្បកម្ម ដែលបានផលិតពីស្នាដៃខ្មែរយើង ជាពិសេសសិប្បករក្នុងស្រុក ។ នាងខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ឃើញលោកកាន់កាបូបកំប្លោកដ៏ស្រស់ស្អាត ហើយខ្ញុំក៏ជឿជាក់ថាបើសិនជាបងប្អូនសិប្បករយើងដែលជាអ្នកផលិតកាបូបមួយនេះឃើញហើយ ពួកគាត់រឹតតែសប្បាយចិត្ត និងមានកម្លាំងចិត្ត តស៊ូខិតខំថែរក្សានូវកេរ្តិ៍ដំណែលដ៏មានតម្លៃ ដែលបានបន្សល់ទុកជាយូរលង់ណាស់មកហើយ។ នាងខ្ញុំសង្ឃឹមនិងជឿជាក់ថា ក្មេងៗជំនាន់ក្រោយ នឹងជួយគ្នាអភិរក្ស និងថែរក្សារាល់សិប្បកម្មកែច្នៃពីធនធានធម្មជាតិមួយនេះអោយបានជានិរន្តរ៍ រហូតទៅថ្ងៃអនាគត។ សៀមរាប ផ្ទះខ្ញុំ សៀមរាប ធ្វើបាន អរគុណ សន្តិភាព @palilay »

សំណេររបស់ភរិយាអភិបាលខេត្តសៀមរាបរូបនេះបានផ្សាយអមជាមួយរូបភាពចំនួន៧សន្លឹករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើដំណើរ និងថតរូបជាភរិយារបស់ឥស្សរៈជនជាន់ខ្ពស់កម្ពុជាជាច្រើននាក់នៅក្នុងទឹកដីខេត្តសៀមរាបដោយក្នុងដៃមានកាន់កាបូបផលិតពីកំប្លោកទាំងអស់៕

រូបថត៖ ហ្វេសបុក ទាង អេង ទៀ សីហា និងTEA Seiha/ទៀ សីហា

អត្ថបទពេញនិយម