ចម្លែក! លេង​៦១​​នាទី​អត់​ស៊ី Zidane ដូរ​ប្រយុទ្ធ​៣​ខាងលើ​ចេញ​ទាំង​អស់​

  • 2021-03-02 01:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Real Madrid លេង​បាន​ត្រឹម​ស្មើ​គ្នា​ជាមួយ Real Sociedad លទ្ធផល ១-១ ប៉ុណ្ណោះ​​ក្នុង​ពាន​រង្វាន់ La Liga កាល​ពី​យប់​មិញ។

Madrid បាន​ឱកាស​រក​គ្រាប់​បាល់​តាំងតែ​​វគ្គ​ទី​មួយ​ ប៉ុន្តែ Mariano និង Raphael Varane ធ្វើ​មិន​បាន​សម្រេច។ យ៉ាងណា​ក្រុម​ភ្ញៀវ Sociedad អាច​រក​គ្រាប់​បាន​មុន​នៅ​នាទី​​៥៥ តែត​បញ្ចូល​ទី​ដោយ​កីឡាករ Portu យ៉ាង​ស្អាត។

មើល​ឃើញ​ទម្រង់​លេង​ប្រយុទ្ធ​៣​ខាង​លើ​ដែល​មាន Isco, Mariano និង Asensio មិន​ស៊ី Sociedad លោក Zidane បាន​សម្រេច​ចិត្ត​ប្ដូរ​ពួកគេ​ចេញ​នៅ​នាទី​៦១។ ​វា​ពិត​ជា​បាន​ផល​ ដោយ Vinicius ដែល​ប្ដូរ​ជំនួស Isco បាន​រក​គ្រាប់​តាម​ស្មើ​នាទី​​៨៩។

នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លេង​លើក​ទី​១០០​​សម្រាប់ Vinicius ឲ្យ Madrid។ ក្រុម​លោក Zidane ពេល​នេះ​បន្ត​ស្ថិត​នៅ​លេខ​៣​នៃ​តារាង​ពិន្ទុ La Liga មាន​៥៣​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​ពីរ Barcelona៕

អត្ថបទ៖ ហេង សុធារិទ្ធិ