តាម​ពិត​ COVAX ឲ្យ​វ៉ាក់សាំង​មក​កម្ពុជា​ មិន​ត្រឹម​តែ​ជាង​ ៣០ម៉ឺន​ដូស​នេះ​ទេ

  • 2021-03-02 13:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​យប់​ថ្ងៃទី២ ខែ​មីនា​នេះ កម្ពុជា​ត្រៀម​ទទួល​វ៉ាក់សាំង​កូវីដ-១៩ Astrazeca ផលិត​នៅ​ឥណ្ឌា ជំហាន​ទី ១ ចំនួន​ ៣២៤,០០០ដូស ពី​យន្តការ​ COVAX នៃ​អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធ​ភាព​ដើម្បី​វ៉ាក់សាំង និង​ភាព​ស៊ាំ​ពិភពលោក GAVI ។

តាម​ពិត​ទៅ​ កម្ពុជា​មិន​ត្រឹម​បាន​តែ​ជាង ៣០ម៉ឺន​ដូស​ពី COVAX នេះ​ទេ។ បើ​តាម​របាយការណ៍​ក្នុង​ការ​បែងចែក​វ៉ាក់សាំង​របស់ GAVI កម្ពុជា​នឹង​ទទួល​បាន​សរុប​ចំនួន​លើស​ពី​មួយ​លាន​ដូស​ឯណោះ (តួលេខ​ពិត​ប្រាកដ ១,២៨៦,០០០ដូស)។

កម្ពុជា​កន្លង​មក​បាន​ទទួល​វ៉ាក់សាំង​កូវីដ-១៩ ម៉ាក​ស៊ីណូហ្វាម​ចំនួន ១លាន​ដូស​ពី​ប្រទេស​ចិន​ និង​ទទួល​ពី​ឥណ្ឌា​ចំនួន ១សែន​ដូស។

ក្រៅ​ពី​ទទួល​ជំនួយ​ពី​ប្រទេស​ចិន ឥណ្ឌា​និង​យន្តការ​កូវ៉ាក់ កម្ពុជា​បាន​ដាក់​សំណើ​ទិញ​វ៉ាក់សាំង​កូវីដ-១៩​ពី​ឥណ្ឌា​ចំនួន ៥លាន​ដូស បើ​តាម​ការ​លើកឡើង​ពី​ក្រសួង​ការបរទេស​កម្ពុជា

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី