គិតត្រឹមយប់មិញ ធ្វើតេស្តមនុស្សជិត ១ម៉ឺននាក់នៅព្រះសីហនុ រកឃើញជាង ៧០នាក់ឆ្លងកូវីដ

  • 2021-03-04 02:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នភាព៖ គិតត្រឹមម៉ោង១២ និង០០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានយកវត្ថុសំណាកសរុបចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៧១នាក់។ នេះបើតាមព័ត៌មានដែលទទួលបានពីរដ្ឋបាលខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី ៣ មីនា ២០២១​ នេះ រដ្ឋបាល​ខេត្តព្រះសីហនុ​ បានចេញសេច​ក្តីប្រកាសព័ត៍មានរហូតដល់ ១១ច្បាប់ខុសៗគ្នា ដើម្បីជូនដំណឹងទៅដល់អ្នកដែលពាក់ព័ន្ធ និងពិសេសអ្នកដែលមានទំនាក់ទំនងជិតដិតជាមួួអ្នកបើកបររថយន្ត និងម៉ូតូឡំប្រឺតាកង់បី ដែលបានដឹកភ្ញៀវ រកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ អញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖​ Art