អ្នកជំងឺកូវីដ​ជនជាតិចិន បានស្លាប់់ដោយសារគាំងបេះដូង

  • 2021-03-04 13:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិចិននៅកម្ពុជាម្នាក់ដែលកើតជំងឺកូវីដ-១៩ បានស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីស៊ីថាមស៍ ដែលទទួលបានប្រភពពី​ស្ថានទូតចិន។

ជនជាតិចិនរូបនោះ បានស្លាប់នៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ចំពោះមូលហេតុនៃការស្លាប់វិញ គឺស្ថានទូតមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំរបាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជា។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ ហើយករណីឆ្លងក្នុងសហគមន៍នៅពេលចុងក្រោយនេះ ភាគច្រើនជាជនជាតិចិន៕

UPDATED: ក្រោយពីក្រុមការងារកោសល្យវិច្ច័យបានពិនិត្យសាកសពនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឃើញថា លទ្ធផលទទួលបានពីការពិនិត្យទឹកនោមបានបង្ហាញថា មានសារធាតុអំហ្វេតាមីនខ្ពស់ ដូច្នេះ បុគ្គលនេះ បានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។ សេចក្តីសន្និដ្ឋាន៖ អ្នកជំងឺទទួលមរណៈភាពភ្លាមៗ ដោយសភាព វើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំង បេះដូងស្លាប់ភ្លាមៗតែម្តង។

ចុចអាន៖ ក្រសួងប្រកាសច្បាស់ៗ អ្នកជំងឺកូវីដ១៩ ជនជាតិចិន ស្លាប់ដោយសារជំងឺមួយនេះ

អត្ថបទ៖​ Art

អត្ថបទពេញនិយម