ប្រកួត​ជើង​ទី​២ UCL រវាង​ Liverpool និង​ Leipzig ធ្វើ​ឡើង​នៅ​ប្រទេស​ហុងគ្រី​ដដែល

  • 2021-03-04 13:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ថា​ ការ​ប្រកួត​ UEFA Champions League ជើង​ទី២​ វគ្គ១៦ក្រុមចុងក្រោយ រវាង​ក្លឹប​ Liverpool និង​ក្លឹប​ RB Leipzig នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ Puskas Arena នា​ទីក្រុង​ Budapest ប្រទេស​ហុងគ្រី​ដដែល​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ស្ថាប័ន​នេះ​ផ្ទាល់​។

តាម​ពិត​ការ​ប្រកួត​ជើង​ទី២​នេះ​ គ្រោង​នឹង​ធ្វើ​នៅ​ទីលាន​ Anfield របស់​ក្លឹប​ Liverpool តែ​ត្រូវ​បាន​អាកខាន​វិញ​ដោយ​សារ​តែ​ខាង​វិន័យ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩​ ប្រទេស​អាល្លឺម៉ង់​តម្រូវ​ឲ្យ​​ខាង​ Leipzig ធ្វើ​ចត្តាឡីស័ក​ ១៤ថ្ងៃនៅ​ពេល​ត្រលប់​មក​វិញ​។

លុះ​ពេល​ UEFA ស្នើ​សុំ​ទៅ​លេង​នៅ​ទីលាន​ Red Bull Arena របស់​ក្លឹប​ Leipzig វិញ​ខាង​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ​ មិន​ព្រម​ដោយ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រភេទថ្មី​ពី​ក្រុម​អង់គ្លេស​។

ជា​ចុង​ក្រោយ​ UEFA មាន​តែ​ថ្លែង​អំណរគុណ​ដល់​ក្លឹប​ទាំង​ពីរ​ខាង​លើ​ ដែល​បាន​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​ខ្លួន​ គឺ​នឹង​ទៅ​លេង​នៅ​ទី​លាន​ Pukas Arena ដដែល​ដូច​កាល​ប្រកួត​ជើង​ទី​១៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី