ច្បាស់ការហើយ! ផ្អាកការចេញចូលក្រុងព្រះសីហនុចាប់ពីពេលនេះតទៅ
- 2021-03-04 13:47:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការហើយ! ផ្អាកការចេញចូលក្រុងព្រះសីហនុចាប់ពីពេលនេះតទៅ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឲ្យផ្អាកការចេញចូលក្រុងព្រះសីហនុ ចាប់ពីពេលនេះរហូតដល់មានការជូនដំណឹងសារជាថ្មី នេះបើតាមសេចក្ដីជូនដំណឹងរបស់ខេត្ត ក្រោមហត្ថលេខា និងត្រារបស់លោកអភិបាលខេត្ត គួច ចំរើន។
ទាក់ទិននឹងការផ្អាកនោះដែរ រដ្ឋបាលខេត្តបានសំណូមពរឲ្យប្រជាពលរដ្ឋខេត្តផ្អាកធ្វើការចេញ-ចូល ឬ ទៅ-មករាជធានីភ្នំពេញ ឬ ភូមិសាស្ត្រផ្សេងទៀត។
ក្រៅពីនេះការសំណូមពរនេះដែរ ខាងខេត្តបានណែនាំឲ្យផ្អាកអាជីវកម្មឡានក្រុង ឡានឈ្នួល ឬ មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលមានបំណងចេញ-ចូលខេត្ត។
យ៉ាងណាមិញ សម្រាប់អ្នកដឹកជញ្ជូនទំនិញវិញ ត្រូវកំណត់ឲ្យនៅសល់តែ ២នាក់ប៉ុណ្ណោះ ដោយមួយតៃកុង និងមួយទៀតព្រូឡាន។
បន្ថែមពីនេះរឿងនេះដែរ ខាងរដ្ឋបាលខេត្តក៏អំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះ និងចៀសវាងការជួបជុំគ្នាជាដើម៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងទាំងស្រុង៖