ត្រឹម ២៤ ម៉ោងចុងក្រោយ មានអ្នកភ្នំពេញ ៩ នាក់ទៀតហើយ ឆ្លងកូវីដ-១៩

  • 2021-03-05 02:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ករណីវិជ្ជមានកូវិដ១៩ ថ្មី មានចំនួន ២៣នាក់ ដែលនៅក្នុុងនោះ សុទ្ធតែអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានករណីជាសៈស្បើយចំនួន ៥ នាក់ ។

ដោយឡែក សម្រាប់អ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈថ្ងៃនេះ គឺមានជនជាតិខ្មែរចំនួន ១០ នាក់ ក្នុងចំណោម ២៣ នាក់ ក្នុងនោះមាន ៩ នាក់រស់នៅភ្នំពេញ និងម្នាក់ទៀតនៅខេត្តព្រះសីហនុ ។ អ្នកទាំង ៩ នាក់ដែលមានអាសយដ្ឋាននៅភ្នំពេញមានដូចខាងក្រោមនេះ៖

  • ស្ត្រីជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

  • ស្ត្រីជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

  • ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

  • បុរសជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

  • ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

  • ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

  • បុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

  • បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

  • ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ជាព្រឹត្តិការណ៍លើកទី៣ នៃការឆ្លងសហគមន៍ក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ថ្ងៃនេះចំនួនអ្នកដែលឆ្លងបានកើនឡើងរហូតដល់ទៅ ៤២៥ នាក់ហើយ ៕

សូមមើលសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly