គាំទ្រ​ស្នាដៃ​ខ្មែរ​យើង​! ​កម្មវិធី​ល្អ ​ទោះ​មិន​ចេះ​ភាសា​ស្រុក​គេ​ក៏​អាច​និយាយ​យល់​គ្នា​ដែរ

  • 2021-03-05 02:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ VoiceWithMe ជា​អ្វី? VoiceWithMe ជា​កម្ម​វិធី​បក​ប្រែពី​​ភាសា​​ខ្មែរ​ទៅ​បរទេស និង​ពី​បរទេស​មក​ជាភាសា​ខ្មែរ។ កម្មវិធី​នេះ អាច​បកប្រែ​បាន​ ៤​ ភាសា​ដូចជា ខ្មែរ អង់គ្លេស ចិន និង​ថៃ។

ឡី កំថូង (ស្ដាំ)

​![](http://media.sabay.com/media/sabay-news/Technology-News/Local/IT-Norton/5baaeba5157dd_1537928100.jpg "") កម្មវិធី VoiceWithMe

ឡី កំថូង ដែលប្រធាន​ក្រុម​ផលិត VoiceWithMe បាន​ឱ្យ​ដឹង​​ថា ក្រុម​របស់​លោក​អភិវឌ្ឍ​កម្ម​វិធី​នេះ​ឡើង ក្នុង​គោល​បំណង​សំខាន់ៗ​២ គឺ​ទី១ ជួយ​អ្នក​មិន​អាច​និយាយ​ភាសា​បរទេស ឱ្យ​​ងាយ​ស្រួល​​ទាក់​ទង និង​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា ខណៈ​ទី២ គឺ​ធ្វើ​ឲ្យ​​​ទេសចរ​​បរទេស ដែល​មក​ដើរ​លេង​នៅ​កម្ពុជា មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង​ ជាមួយ​ប្រជាជន​ខ្មែរ​ដូចគ្នា​។

កម្ម​វិធី​នេះក៏​ផ្ដល់​ភាពងាយស្រួលសម្រាប់​ប្រជាជន​ខ្មែរ ជា​ពិសេស​​យុវវ័យៗដែល​ចូល​ចិត្ត​ទៅ​លេង​ប្រទេស​ចិន ថៃ និង​ប្រទេស​ដែលប្រើប្រាស់​ភាសា​អង់គ្លេស​ ជាដើម។

ស្ថាបនិក​និងសហស្ថាបនិក

VoiceWithMe ត្រូវ​បាន​​​និស្សិត​ន័រតុន ៦ នាក់​រួម​មានយុវជន ឡី កំថូង, យ៉ុន​ សុភាព, ទិត វ៉ាន់ឌី, ឡី ជិញតើ កញ្ញា ចៅ ជិញលីលី និង​​លោក ថុង មករា ចំណាយ​ពេល​អភិវឌ្ឍន៍ ៦ ខែកាល​ពី​ឆ្នាំ ២០១៨ មក​ទល់​បច្ចុប្បន្ន App ឆ្លាតវៃ​មួយ​នេះ មាន​អ្នក​អាយុ ៣ ឆ្នាំ​ហើយ។

លោក​អ្នក​អាច​ដោនឡូត​បាន App Store

អត្ថបទ៖ អ៊ិុ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី