ដំណឹងល្អ! ពលរដ្ឋអាយុ ៦០ឡើង នៅខេត្ត-ក្រុង ទាំង ៣ នេះអាចទៅចាក់វ៉ាក់សាំងកូវីដបានហើយ

  • 2021-03-05 03:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៥ ខែ មីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ–១៩ (Astra ZenecaSerum Institute of India COVISHIELD" នឹងត្រូវផ្តល់ ជូនជាពិសេសដល់ក្រុមមនុស្សដែលងាយរងគ្រោះនឹងជំងឺកូវីដ–១៩ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅទាំងអស់ដែលរស់នៅក្នុង រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ។

សូមបញ្ជាក់ផងដែរថា​ កន្លែងចាក់វ៉ាក់សាំងមាននៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ កុមារជាតិ និងនៅតាមមន្ទីរពេទ្យបង្អែករាជធានី /ខេត្ត ព្រមទាំងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដែលនៅជិតគេហដ្ឋានលោកអ្នក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ការចាក់វ៉ាក់សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ ពី ៦០ឆ្នាំ ឡើងទៅ ទាំងជនជាតិខ្មែរ រួមទាំងជនចូលនិវត្តន៍។ ចំណែក ឥស្សរជនជាន់ខ្ពស់ ដែលមានអាយុ ចាប់ពី ៦០ឆ្នាំឡើង ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ៕

សូមមើលសេចក្តីជូនព័ត៌មានដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly