លោក​ ជា​ រិទ្ធ៖​ វ៉ៃ​ខ្ជាក់​ធ្មេញ​ និង​តោង​សង្វៀន​សុទ្ធតែ​ល្បិច​ខូច​របស់​កីឡាករ​

  • 2021-03-05 03:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ និង​ជា​អាជ្ញាកណ្ដាល​ លោក​ ជា ​រិទ្ធ​ ថា​កីឡាករ​ដែល​ខ្ជាក់​ធ្មេញ​ និង​តោង​សង្វៀន​គឺ​ខុស​ច្បាប់​នៃ​ការ​ប្រកួត​ហើយ​ មែនទែន​ទៅ​អ្នក​ធ្វើ​បែប​នេះ​សុទ្ធតែ​ល្បិច​ខូច​របស់​កីឡាករ​ប៉ុណ្ណោះ។​

លោក​ ជា រិទ្ធ

លោក​ ជា​ រិទ្ធ ​គ្រូ​ប្រដាល់​ និង​ជា​អាជ្ញាកណ្ដាល​មួយ​រូប​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​រឿង​ធ្វើ​ខ្ជាក់​ធ្មេញ​របស់​កីឡាករ​នេះ​គឺ​ជា​ល្បិច​​តែ​ម្ដង ​ព្រោះ​ច្បាប់​ប្រកួត​មិនមែន​ឲ្យ​ធ្វើ​បែប​នេះ​ទេ។​ បើ​គេ​វ៉ៃ​ត្រូវ​ហើយ​ខ្ទាត់​ប្រដាល់​ការពារ​ធ្មេញ​នេះ​ចេញ​ជា​ធម្មតា​នោះ​ទេ​ ប៉ុន្តែ​បើ​កីឡាករ​ខ្លួន​ឯង​ខ្ជាក់​ចេញ​គឺ​ជា​ចេតនា​ខូច​តែ​ម្ដង។​

មួយ​វិញ​ទៀត​ដូច​ជា​ការ​តោង​សង្វៀន​ទាត់​ជា​ដើម​ក៏​ខុស​ដូច​គ្នា​ ហើយ​សុទ្ធតែ​អាជ្ញាកណ្ដាល​អាច​ព្រមាន​បាន​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិន​ឃើញ​ចាប់​រាប់​ ឬ​ដក​ពិន្ទុ​ចំពោះ​ទង្វើ​ខុស​ៗ​ប៉ុន្មាន​ចំណុច​ខាង​លើ​នេះ​ដោយ​សារ​តែ​មាន​ការ​យោគយល់​ច្រើន។​

លោក ជា រិទ្ធ និង​ក្រុម​កីឡា Kick Boxing

រំលឹក​ដែរ​ថា ​បច្ចុប្បន្ន​នេះ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​ធំ​គឺ​តែងតែ​ខ្ជាក់​ធ្មេញ​នៅ​ពេល​អាជ្ញាកណ្ដាល​រាប់​ដើម្បី​ស៊ី​ពេល​វេលា។​ ចំពោះ​កីឡាករ​មួយ​ចំនួន​ទៀត​ក៏​ច្រើន​តោង​សង្វៀន​ ឬ​បែរ​គូទ​នៅ​ពេល​ចាប់​លេង​ជង្គង់ផងដែរ៕​

អត្ថបទ៖ នួន ស៊ីណា​