បុរសម្នាក់គេចពីចត្តាឡីស័ក គាប់ជួននារីម្នាក់មកពីព្រះសីហនុ ចូលចំហាងហ្វឺតែ១នៅសៀមរាប

  • 2021-03-05 03:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងហ្វឺមួយកន្លែង យីហោ «ហ្វឺ អាម៉ាប់» ត្រូវបានមន្ត្រីសុខាភិបាល និងអាជ្ញាធរចុះបិទជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញថា មានបុរសម្នាក់គេចពីធ្វើចត្តាឡីស័ក និងមានស្ត្រីម្នាក់ដែលធ្វើដំណើ់រមកពីខេត្តព្រះសីហនុ សង្ស័យមានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ ១៩ បានចូលទៅហាងខាងលើនេះដូចគ្នា ។

ហាងហ្វឺខាងលើ មានទីតាំងស្ថិតក្នុង ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានគណៈ កម្មការទប់ស្កាត់កូវីដ១៩ ធ្វើការបិទជាបណ្តោះអាសន្ន ព្រមទាំងបាននាំមនុស្ស ៦នាក់ ទៅធ្វើចត្តាឡីស័ក កាលពីល្ងាចថ្ងៃទី០៤ មីនា ឆ្នាំ២០២១ ថ្មីៗនេះ ។

ដូច្នេះសម្រាប់ប្រជាពលរដ្ឋដែលបានចូលកាន់ហាងខាងលើ ដើម្បីទទួលអាហារ ចាប់ពីថ្ងៃទី ៤ មីនា ២០២១ សូមមេត្តាតាមដានសុខភាពរបស់ខ្លួន និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តនូវវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ៕

អត្ថបទពេញនិយម