Volvo ចេញឡានអគ្គិសនី ប្រភេទ SUV កូនកាត់ថ្មី សាកភ្លើង៤០នាទី ជិះបានជាង៣០០គ.ម

  • 2021-03-05 04:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនយូរប៉ុន្មានបន្ទាប់ពីការប្រកាសថា Volvo នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុនស៊ុយអែតមួយនេះក៏បានប្រកាសចេញរថយន្តអគ្គិសនីថ្មី ម៉ូដែល C40 Recharge ដែលជាប្រភេទ SUV កូនកាត់ Coupe។

រថយន្ត Volvo C40 Recharge នេះត្រូវបានផលិតឡើងលើគ្រោងឆ្អឹង CMA Platform ដូចទៅនឹងម៉ូដែល XC40 Recharge ដែរ ប៉ុន្តែវាជាម៉ូដែលដំបូងបង្អស់របស់ Volvo ដែលឌីហ្សាញមកជារថយន្តអគ្គិសនីសុទ្ធ។

Volvo C40 Recharge មានបំពាក់ម៉ូទ័រអគ្គិសនីពីរ ផ្តល់កម្លាំងឲ្យប៉ុងមុខមួយ និងប៉ុងក្រោយមួយ ដែលបង្កើតកម្លាំងបានសរុប ៤០២សេះ គួបផ្សំជាមួយកញ្ចប់អគុយអគ្គិសនីទំហំ ៧៨គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាបើកបរបានចម្ងាយ ៤២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ បន្ថែមពីនេះ រថយន្ត SUV កូនកាត់នេះអាចសាកភ្លើងល្បឿនលឿន ដោយពី ០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ៤០នាទីប៉ុណ្ណោះ។

លើសពីនេះទៅទៀត C40 Recharge នឹងប្រើប្រាស់ប្រព័ន្ធកម្សាន្តដែលផ្អែកតាម Android ហើយចូលរួមផលិតជាមួយ Google ដែលមានផ្តល់នូវកម្មវិធី និងសេវាកម្មរបស់ក្រុមហ៊ុន Google ជាច្រើន ដូចជា Google Maps, Google Assistant និង Google Play Store ជាដើម។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Volvo មិនទាន់បានបង្ហាញពីកាលបរិច្ឆេទចេញលក់ និងតម្លៃរបស់វានៅឡើយទេ៕

អត្ថបទ៖ សេង ឡុង