កើនឡើងច្រើនបំផុត ថ្ងៃនេះកម្ពុជាប្រកាសរកឃើញអ្នកឆ្លងកូវីដរហូតដល់ ៦៥៥នាក់

  • 2021-04-23 07:42:12
  • ចំនួនមតិ 42 | ចំនួនចែករំលែក 145

ចន្លោះមិនឃើញ

ទិន្នន័យថ្មី ចេញដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានឱ្យដឹងនៅថ្ងៃទី២៣ មេសា ឆ្នាំ ២០២១ នេះថា ប្រទេសកម្ពុជា បានបន្តរកឃើញអត្រាអ្នកឆ្លងថ្មី ៦៥៥នាក់ទៀត និងជាសះស្បើយ ២២៤នាក់ ។

  • ករណីឆ្លងសហគមន៍ ៦៥៤ នាក់

  • ពលករធ្វើដំណើរមកពីប្រទេសថៃ ០១ នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១

  • អ្នកឆ្លងសរុប= ៨៨៤៨ នាក់
  • អ្នកជាសះស្បើយ= ៣១៤៨ នាក់
  • អ្នកកំពុងព្យាបាល= ៥៦៣៣ នាក់
  • អ្នកស្លាប់= ៦១ នាក់

ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាហាក់មានសន្ទុះឡើងខ្លាំងក្នុងរយៈប៉ុន្មានថ្ងៃនេះ គឺស្តិតក្នុងខ្ទង់រយៗតែម្តង។ យ៉ាងណា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា បានកំពុងបង្កើនការពារ សម្រាប់សុវត្ថិភាពប្រជាពលរដ្ឋទាំងអស់ដើម្បីចៀសវាងការឆ្លងមានការរីករាលដាលកាន់តែមានទំហំធំ ៕

សូមអានសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន