ល្ហិចល្ហៀង​ថា​ Cavani ចង់​ទៅ​លេង​ឲ្យ​ក្លឹប​មួយ​នៅ​អាហ្សង់ទីន​វិញ​

  • 2021-04-23 13:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Edison Cavani ​ត្រូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ចង់​ទៅ​ឲ្យ​ក្លឹប​ Boca Juniors ដែល​ជា​ក្លឹប​មួយ​នៅ​ប្រទេស​អាហ្សង់ទីន​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ​ ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន​វិញ​គឺ​ដោយ​សារ​តែ​ Cavani ចង់​ទៅ​នៅ​ជិត​ក្រុម​គ្រួសារ​របស់​គេ​វិញ​។

យ៉ាង​ណា​ក្ដី​ក្រោយ​ទទួល​ដំណឹង​នេះ​ លោក​ Solskajer អ្នកចាត់​ការ​ក្លឹប​ Man Utd បាន​ឆ្លើយ​តប​វិញ​ថា​ លោក​ក៏​ធ្លាប់​សួរ​នាំ​គេ​រឿង​ហ្នឹង​ដែរ​ តែ​គេ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​។

Cavani បាន​មក​លេង​ឲ្យ​ Man Utd នៅ​ដើម​រដូវកាល​ឆ្នាំ​២០២០/២១​ ដោយ​ចូល​រួម​លេង​បាន​ ៣១​ប្រកួត​ និង​រកគ្រាប់​បាល់​បាន​ ១០​គ្រាប់​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី