ចចាមអារ៉ាម​ថា​ អតីត​អ្នក​ដឹកនាំ​ Juventus រូប​នេះ​នឹង​ក្លាយ​ជា​គ្រូ​បង្គោល​ថ្មី​ Real

  • 2021-05-17 12:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Massimiliano Allegri អតីត​គ្រូ​បង្គោល​ក្លឹប​ Juventus ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ នឹង​អាច​ក្លាយ​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្លឹប​ Real Madrid ។

ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​លេចឡើង​ក្រោយ​ អនាគត​របស់​លោក​ Zinedine Zidane នៅ​ Real ​ល្ហិចល្ហៀង​ថា ​ហាក់​បី​ដូច​ជា​មិន​ច្បាស់​លាស់​ថា​លោក​នៅ​ដឹកនាំ​បន្ត​ ឬ​ក៏​យ៉ាង​ណា​សម្រាប់​រដូវកាល​ខាង​មុខ​ ដោយ​សារ​តែ​រដូវកាល​នេះ​លោក​ដឹកនាំ​ក្លឹប​មិន​សូវទទួល​បាន​លទ្ធផល​ល្អ​។

យ៉ាង​ណា​ក្ដី​ មិន​ទាន់​មាន​សារព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា​ រឿង​ខាង​លើ​អាច​ហ្នឹង​កើត​ឡើង​មែន​​ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Allegri មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​តាំង​ពីឆ្នាំ​២០០៣មក​ ដោយ​ធ្លាប់​ដឹកនាំ​ក្លឹប​ធំៗ​ចំនួន​២ គឺ​ក្លឹប​ AC Milan និង​ Juventus ៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី