នុះ! ថត​បាន​ Ronaldo ដឹក​ឡាន​ចេញ​ផ្ទះ​ក្នុង​ទីក្រុង Turin ទាំង​យប់ សង្ស័យគ្រោងចេញ​ពី Juventus

  • 2021-05-17 14:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ctistiano Ronaldo ត្រូវ​បាន​គេ​សង្ស័យ​មាន​បំណង​ចង់​ចាកចេញ​ពី Juventus បន្ទាប់​ពី​​រថយន្ត​ទំនើប​ទាំង​៧​គ្រឿង​របស់​គេ​ត្រូវ​បាន​ដឹក​ចេញ​ពី​ផ្ទះ​ក្នុង​ទីក្រុង Turin។

តាម​រយៈ​វីដេអូ​បាន​លេច​ធ្លាយ​នៅ​សប្ដាហ៍​នេះ រថយន្ត​តម្លៃ​រាប់​លាន​ដុល្លារ​របស់ Ronaldo កំពុង​ត្រូវ​បាន​​រុញ​ចូល​ឡាន​ធំ​របស់​​ក្រុមហ៊ុន​ព័រទុយហ្គាល់​មួយ​ឈ្មោះ​ថា Rodo Cargo បំណង​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Lisbon។ បុគ្គលិក​ប្រុស​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ឃើញ​​ធ្វើ​ការ​អូស​ឡាន​ចូល អំឡុង​ពេល​រាត្រី។

Rodo Cargo ជា​ក្រុមហ៊ុន​ដឹក​រថយន្ត​ដែល​មាន​​មូលដ្ឋាន​ក្នុង​ទីក្រុង Lisbon ហើយ​រថយន្ត​ទាំង​អស់​របស់ Ronaldo ត្រូវ​បាន​រំពឹង​នឹង​ដឹក​ទៅ​ទី​នោះ​ទាំង​អស់។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​អាច​នឹង​ចាក​ចេញ​ពី Juventus មុន​កុងត្រា​​មួយ​ឆ្នាំ ដោយ​ស្ថាន​ភាព​ក្នុង​ក្រុម​ពេល​នេះ​មិន​ល្អ​ប្រសើរ។

Ronaldo អាច​នឹង​សម្រេច​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​អាជីព​ដំបូង​របស់​ខ្លួន Sporting Lisbon បន្ទាប់​ពី​ម្ដាយ​របស់​គេ​​ថ្មី​ៗ​នេះ​បាន​និយាយ​ថា អ្នក​ស្រី​​នឹង​ព្យាយាម​និយាយ​ជាមួយ​កូន​​អំពី​គំនិត​ត្រឡប់​មក​កាន់​ព័រទុយហ្គាល់​វិញ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី