កំប្លុកកំប្លែងរាល់ថ្ងៃ រហូតល្បីឈ្មោះ ប្រុញផ្លាស់ប្ដូរវាសនា ពីក្មេងស្រុកស្រែក្រីក្រ បានផ្ទះថ្មីឱ្យពុកម៉ែនៅ

  • 2021-05-18 08:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយប្រុញ ត្រូវបានមហាជនជាច្រើនចាត់ទុករូបគេជាតារាកំប្លុកកំប្លែងវ័យក្មេងមួយរូប នៅក្នុងបណ្ដាញសង្គមយូធូបហ្វេសប៊ុក។ ប្រុញតែធ្វើឱ្យមហាជនសើចសប្បាយ តាមរយៈទឹកមុខក្រម៉េចក្រមើម សំណួនវោហា ពាក្យសម្ដីកំប្លុកកំប្លែងមិនចេះរីងស្ងួត និងតែងរកអ្វីដែលថ្មីៗមកចែករំលែកអ្នកទស្សនា ធ្វើឱ្យមានការគាំទ្រ ពេញនិយមជាខ្លាំង ។

ក្នុងវ័យ ១៤ឆ្នាំ ហើយជីវិតកម្សត់ ពីរក្មេងធម្មតាម្នាក់ នៅស្រុកស្រែ ដែលធ្វើឲ្យគ្រប់មានស្នាមញញឹម សើចកំប្លែងនោះ តាមពិតជាក់ស្តែងសម្រាប់ជីវភាពរបស់គេវិញ ពិតជាជួបការលំបាកជាខ្លាំង ដោយមានក្រុមគ្រួសារដែលក្រីក្រ ហើយឪពុកជាជនពិការ ផ្ទះសម្បែងតូចចង្អៀត ចំពោះបងប្អូនក៏មិនធូរធាដែរ។ សព្វថ្ងៃនេះ ក្រុមគ្រួសារនាយប្រុញ រស់នៅភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ដោយភាពល្បីល្បាញ មានទេពកោសល្យខាងសម្ដែងបែបកំប្លែង ធ្វើឲ្យគេសើចសប្បាយតាមរយៈវីដេអូរបស់ខ្លួន នាយប្រុញទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនារបស់ខ្លួន ដោយពេលនេះបានសង់ផ្ទះឲ្យឪពុកម្ដាយបានរស់នៅសមរម្យនិងកែប្រែឆាកជីវិតនាយប្រុញកាន់តែប្រសើរផងដែរ។

ជាមួយគ្នានេះ មួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីមានភាពល្បីល្បាយក្នុងបណ្តាញសង្គម បូករួមជាការជួយពីសប្បុរសជនរួចមកឃើញថាជីវិតនាយប្រុញចាប់ផ្តើមផ្លាស់ប្តូរ ជាពិសេសនោះគឺ នាយប្រុញមានផ្ទះថ្មីល្អមួយដែលកំពុងសាងសង់បាន ៨០ភាគរយហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះគេក៏ឃើញនាយប្រុញ តែងតែបង្ហាញមុខនៅក្នុងការ Live លក់ផលិតផលនាៗ ដើម្បីទាក់ទាញអ្នកទស្សនាឱ្យចូលមើល និងធ្វើឲ្យការលក់របស់ម្ចាស់អាជីវកម្មមានការកើនឡើងជាដើម ហើយនាយក៏ទទួលប្រាក់កម្រៃសមរម្យពីការងារបែបនេះគួរឱ្យកត់សម្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកពេលថ្មីៗនេះនាយប្រុញ មានការងារធ្វើ កាន់តែច្រើនទៀត ដើម្បីជ្រោងជីវភាពគ្រួសារ ។ ជាក់ស្តែងគេឃើញនាយប្រុញ ស្លៀកពាក់យ៉ាងឡូយឆាយ ឈនៅមុខរថយន្តទំនើប Roll Royce ជាមួយទឹកមុខសប្បាយរីករាយ ជាមួយការងារថ្មីជាអ្នកលក់អចលន​ទ្រព្យ ឱ្យក្រុមហ៊ុន High Grow Property របស់ ឧកញ៉ា ស្រី ចាន់ថន ទៀងផង។ នេះបើតាមការបង្ហោះនៅលើគណនីFacebook របស់ឯកឧត្តម ពេជ្រ ស្រស់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

ដូច្នេះហើយអ្នកតែងតែរអ៊ូថា «ជីវិតខ្ញុំលំបាកវេទនាណាស់» មុននិយាយពាក្យនេះ ចូលអ្នកក្រឡេកមើលឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន គ្មានជីវិតណាស្រួលជាងជីវិតណាទេ ប្រៃ ល្វីង ជូរ ចត់ គឺតែងតែជួបគ្រប់ៗគ្នា ចំពោះលទ្ធផល មាន ក្រ ជោគជ័យ បរាជ័យ គឺវាអាស្រ័័យលើការសម្រេចចិត្ត តស៊ូ ព្យាយាម ទៅតាមបុគ្គលម្នាក់ៗជាក់ស្ដែងដូចឆាកជីវិតនាយប្រុញជាដើម អាចចាត់ទុកថាគាត់ធ្វើបានល្អហើយសម្រាប់ជីវិតក្រុមគ្រួសាររបស់គាត់៕

អត្ថបទដោយ : Su In